
នៅថ្ងៃពុធនេះ កងទ័ពអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីប ដែលពួកគេនិយាយថា កងកម្លាំងរបស់ពួកគេ កំពុងធ្វើសង្រ្គាមនៅតំបន់ហ្គាហ្សា ស្របពេលដែលពិភពលោក រង់ចាំការចាប់ផ្តើមបទឈប់បាញ់តាមការរំពឹងទុក ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេចំពោះទីតាំង ឬកាលបរិច្ឆេតពេលដែលវីដេអូនេះ ត្រូវថតបាន ។
គួរឲ្យដឹងថា នៅថ្ងៃពុធនេះ រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានយល់ព្រមការផ្អាកសង្រ្គាមរយៈពេល ៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យដោះលែងចំណាប់ថ្នូរ ៥០នាក់នៅតំបន់ហ្គាហ្សា ជាការដោះដូរនឹងជនប៉ាឡេស្ទីន ១៥០នាក់ ដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល ហើយនិងការចូលជំនួយមនុស្សធម៌ទៅកាន់តំបន់ឡោមព័ទ្ធមួយនេះ ។
ខណៈពេលនោះដែរ មន្រ្តីប៉ាឡេស្ទីន ដែលទទួលបន្ទុកកិច្ចការអ្នកទោស បានកើតសរសើរដល់កិច្ចព្រមព្រៀងដោះលែងអ្នកទោសប៉ាឡេស្ទីន ។
និយាយជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពីការិយាល័យរបស់លោកនៅទីក្រុង Ramallah ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង លោក Qadura Fares គឺជាប្រធានបេសកកម្មអាជ្ញាធរប៉ាឡេស្ទីនសម្រាប់កិច្ចការអ្នកទោស បាននិយាយថា ការដោះលែងនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៕