
មេដឹកនាំគណបក្សអភិរក្សនិយម VVD របស់ហូឡង់ លោកស្រី Dilan Yesilgoz បានបោះឆ្នោតរបស់លោកស្រីនៅថ្ងៃពុធនេះ ស្របពេលដែលលោកស្រី ចង់ក្លាយជានាយករដ្ឋមន្រ្តីស្រីលើកដំបូងរបស់ហូឡង់ ។
នៅពេលសួរថាតើលោកស្រីនឹងធ្វើការជាមួយមេដឹកនាំនិយមស្តាំ Geert Wilders ក្រោយការបោះឆ្នោត បើសិនជាគណបក្សរបស់លោកខ្លាំងដូចការព្យាករណ៍របស់ការស្ទង់មតិចុងក្រោយនោះ លោកស្រីនិយាយថា លោកស្រី នឹងធ្វើការជាមួយអ្នករាល់គ្នាដែលផ្តល់ដំណោះស្រាយពិតប្រាកដ ។
ការស្ទង់មតិបានចេញផ្សាយរយៈពេល ១ថ្ងៃមុនការបោះឆ្នោត បង្ហាញថា គណបក្សសេរីភាព(PVV) របស់លោក Wilders ដែលប្រឆាំងអ៊ីស្លាម បាននាំមុខជាមួយគណបក្សអភិរក្សនិយមប្រជាជនដើម្បីប្រជាធិបតេយ្យ និងសេរីភាព(VVD) របស់នាយករដ្ឋមន្រ្តីចាកចេញពីអំណាច Mark Rutte ។
ទោះបីជាយ៉ាងណាក៏ដោយ មានរឿងមួយគត់ដែលប្រាកដ គឺពលរដ្ឋហូឡង់នឹងទទួលបាននាយករដ្ឋមន្រ្តីថ្មីលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ក្រោយលោក Rutte លាលែងពីតំណែងកាលពីខែកក្កដា ស្របពេលដែលរដ្ឋាភិបាលចម្រុះទី ៤របស់លោកបានដួលរលំ ដើម្បីបញ្ចប់ការគ្រប់គ្រងអំណាចរយៈពេល ១៣ឆ្នាំ ៕