ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានចេញលិខិតមួយ បដិសេធចំពោះការ ផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។
ក្រៅពីការបដិសេធប្រភពដដែលក៏បានបញ្ជាក់ពីករណីការរីករាលដាលមេរោគកូវីដ ដែលបានឆ្លងចូល ពន្ធគារនៅខេត្តព្រះសីហនុ តាមរយៈអ្នកទោសជាជនជាតិចិនម្នាក់ផងដែរ។ ក្រៅពីពន្ធនាគារនៅខេត្ត ព្រះសីហនុ ប្រភពដដែលក៏បានលើកឡើងពីករណីឆ្លងនៅតាមពន្ធនាគារនានានៅកម្ពុជា ដែលមាន ទាំងនៅភ្នំពេញ និងបណ្ដាខេត្តជាច្រើនផងដែរ។
ប្រភពដដែលក៏បានលើកឡើងពីការយកចិត្តទុកដាក់ព្យាបាលជនជាប់ឃុំ ដែលបានឆ្លងកូវីដ ដោយ អនុវត្តតាមវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីព្យាបាលលើជនជាប់ឃុំដែលបានឆ្លងមេរោគ កូវីដទាំងនោះ។ ក្រៅពីការព្យាបាល ក្រុមជនជាប់ឃុំមួយចំនួនក៏ទទួលបានការចាក់វ៉ាក់សាំងបង្ការ កូវីដរួចហើយផងដែរ។
ក្រៅពីនេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានសម្របសម្រួលដោះលែងអ្នកទោសដែលផុតទោសក្នុង ខែតែមួយជាកញ្ចប់ និងកំពុងពិចារណាលើការបន្ធូរបន្ថយទោស និងលើកលែងទោសបន្ថែមទៀត៕អត្ថបទ៖ គង់ ឌិន

