ឯកឧត្តមនេត សាវឿន ណែ នាំដល់កម្លាំង ទាំងអស់ត្រូវរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកឲ្យខាងតែបាន

2023/11/23 01:35:15 am        193

ភ្នំពេញ ៖ ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចទាំង អស់ត្រូវរួមដៃគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យខាងតែបាន ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ខណៈបុណ្យប្រពៃណីជាតិដ៏សំខាន់មួយនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែវិច្ឆិកាខាងមុខនេះ ដោយនឹងប្រើប្រាស់កម្លាំងចម្រុះជាង១ម៉ឺននាក់។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះនៅទីស្ដីការក្រសួងមហាផ្ទៃ,ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺជាបុណ្យជាតិដ៏សំខាន់ស្វាគមន៍រាជរដ្ឋាភិបាលនីតិកាលថ្មី ដូច្នេះប្រជាពលរដ្ឋច្បាស់ជាមកលេងកម្សាន្ដយ៉ាងច្រើនកុះករនៅរាជធានីភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា«កាតព្វកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកពីគ្រប់ទិសទីទាំងអស់ជារឿងដែលសំខាន់ និងយកចិត្តទុកដាក់ខ្លាំងបំផុតមិនអាចធ្វេសប្រហែសបានឡើយ»។ 

ដោយឡែកបញ្ហាចរាចរណ៍សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, បញ្ហាក្មេងទំនើង, បញ្ហាចោរកម្ម និងការងារសន្ដិសុខ ជាការងារដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងភាពម្ចាស់ការរបស់ប្រធានអង្គភាពនីមួយៗ។ ដូច្នេះដើម្បីធានាឲ្យបានដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូកនាពលេខាងមុខនេះ កងកម្លាំងទាំងអស់ត្រូវតែពង្រឹងយន្ដការរួម យន្ដការតាមតំបន់ យន្ដការបញ្ជាការស្រាល ពោលត្រូវមានបញ្ជាការ មានអ្នកទទួលខុសត្រូវពិតប្រាកដច្បាស់លាស់។ ជំរុញការផ្សព្វផ្សាយដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលមានភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យបានយល់ច្បាស់បន្ថែមទៀតអំពីតួនាទីភារកិច្ចរបស់ខ្លួន និងទាមទារឲ្យកម្លាំងទាំងអស់ស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ ខណៈប្រធានអង្គភាពនីមួយៗ ត្រូវមានការលើកទឹកចិត្តដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួន។ ត្រូវត្រៀមកម្លាំងអន្ដរាគមន៍នៅនឹងកន្លែង និងត្រូវមានការចាត់តាំងប្ដូរវេនកម្លាំងដែលប្រចាំការការពារឲ្យបានច្បាស់លាស់ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមទៀតផងដែរ ដល់ក្រុមការងារទាំងអស់ត្រូវមានការរៀបចំគ្រូពេទ្យសង្គ្រោះទាំងចល័ត និងមានទីតាំងសម្រាប់សង្គ្រោះបឋម ជាប្រចាំដើម្បីងាយស្រួលនៅពេលមានហេតុការណ៍ណាមួយកើតឡើង។ ពង្រឹងមធ្យោបាយទំនាក់ទំនងសម្រាប់កងកម្លាំង ដើម្បីងាយស្រួលទំនាក់ទំនងគ្នា និងពង្រឹងចំណុចខ្ពស់ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ចាប់ពីពេលនេះតទៅនៅទូទាំងប្រទេសផងដែរ។

បើតាមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ ក៏បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែពង្រឹងសុវត្ថិភាព សន្ដិសុខ អនុវត្តវិធានការរដ្ឋបាល បញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រប់គ្រងនូវមុខសញ្ញាល្មើសឲ្យបានច្បាស់លាស់។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានប្រាប់ដល់ បណ្ដាខេត្តផ្សេងៗ ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសន្ដិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ ព្រោះខ្លាចក្រែងមានហេតុការណ៍មិនល្អណាមួយកើតឡើង ហើយត្រូវពង្រឹងការតាមដានព័ត៌មានតាមបណ្ដាញសង្គម ក៏ត្រូវផ្ដោតការយកចិត្តទុកដាក់ដូចគ្នា ផងដែរជៀសវាងក្រុមទុច្ចរិតបំផុសបំផុលព័ត៌មានមិនពិតណាមួយកើតឡើង នាំឲ្យមានការយល់ច្រឡំពីសាធារណៈជន៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm