តំបន់ Cataloniaរបស់អេស្ប៉ាញ ចូលដល់ដំណាក់កាលមុនគ្រាអាសន្នដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ១០០ឆ្នាំ

2023/11/23 04:32:40 am        432

ក្រុមអាជ្ញាធរក្នុងស្រុក បានប្រកាសកាលពីថ្ងៃអង្គារថា ទីក្រុង Barcelona និងទីក្រុងជុំវិញរបស់ប្រទេសអេស្ប៉ាញ នឹងចូលជាផ្លូវការដល់ដំណាក់កាលមុនគ្រាអាសន្នដោយសារតែគ្រោះរាំងស្ងួតកំពុងកើតឡើង ដែលជាគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ១០០ឆ្នាំ ។ 

ស្របពេលជៀសវាងវិធានការសន្សំសំចៃទឹក រដ្ឋាភិបាលអេស្ប៉ាញ បានព្យាយាមលើកកម្ពស់ការយល់ដឹងនៅក្នុងចំណោមប្រជាពលរដ្ឋរបស់ខ្លួន ។ 

លោក David Mascort គឺជារដ្ឋមន្រ្តីទទួលបន្ទុកបម្រែបម្រួលអាកាសធាតុនៅតំបន់ Catalan បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា វាចាំបាច់សម្រាប់ពួកយើងទាំងអស់គ្នាធ្វើការរួមគ្នា ដូចដែលពួកយើងធ្លាប់ធ្វើជាច្រើនលើកកាលពីមុន ដើម្បីសន្សំសំចៃទឹក ដើម្បីឲ្យពួកយើងអាចធ្វើឲ្យគ្រាអាសន្ននៅឆ្ងាយតាមដែលអាចធ្វើទៅបាន ។ 

ក្រុមឧតុនិយម ព្យាករណ៍ថា តំបន់ប៉ះពាល់នឹងមើលឃើញមានភ្លៀងធ្លាក់តិចតួច ហើយសីតុណ្ហភាពក្តៅជាច្រើនសប្តាហ៍នឹងមកដល់ ធ្វើឲ្យគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់តំបន់មួយនេះ រយៈពេលច្រើនខែ ។ 

សូមបញ្ជាក់ថា អាងស្តុកទឹកនៅតាមតំបន់ប៉ះពាល់ បច្ចុប្បន្នមានទឹកពេញត្រឹមតែ ១៨,៥ភាគរយប៉ុណ្ណោះ ហើយនៅដំណាច់ខែធ្នូ ពេលដែលដែលគ្រាអាសន្នកើតឡើង វាទំនងជារងផលប៉ះពាល់ ខណៈដែលក្រុមអាជ្ញាធរព្យាករណ៍ថា អាងស្តុកទឹកពេញតែ ១៦ភាគរយប៉ុណ្ណោះ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm