គណបក្សនយោបាយជប៉ុនធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនងដែលបែកបាក់

2023/11/23 04:38:06 am        467

ដៃគូសម្ព័ន្ធយុវជននៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងប្រសើរឡើង ពោលគឹជាដំណើរទស្សនកិច្ច ដែលត្រូវបានធ្វើឡើង បន្ទាប់ពីពន្យារពេលកាលពីរដូវក្តៅ ចំពេលមានភាពតានតឹង រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទាំង២ នៅតំបន់អាស៊ី។

គណៈប្រតិភូរបស់គណបក្ស Komeito ដឹកនាំដោយលោក Natsuo Yamaguchi នៅថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) នេះ បានជួបជាមួយលោក Cai Qi ប្រធានលេខាធិការដ្ឋានដ៏មានឥទ្ធិពលនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) ដែលគ្រប់គ្រងកិច្ចការប្រចាំថ្ងៃរបស់ CPC ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានដកស្រង់សម្តីរបស់លោក Cai ដែលបានប្រាប់គណៈប្រតិភូជប៉ុនថា គណបក្សកាន់អំណាចនៃប្រទេសទាំង២ គួរតែ «ទទួលយកការអភិវឌ្ឍ និងគោលដៅយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមកដោយត្រឹមត្រូវ»។ ហើយលោក Cai បានបន្ថែមថា ភាគីទាំង២ គួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមកប្រកបដោយភាព «វិជ្ជមាន» និង «មិត្តភាព»។

ដំណើរទស្សនកិច្ចនេះបានកើតឡើងភា្លមៗបន្ទាប់ពីមានជំនួបទល់មុខដ៏កម្រ រវាងប្រធានាធិបតីចិនលោក Xi Jinping និងលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដែលជាមេដឹកនាំរបស់គណបក្ស LDP នៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ជាពេលដែលភាគីទាំង២ បានបញ្ជាក់ពីទំនាក់ទំនងយុទ្ធសាស្ត្រ។

សូមបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីបានស្ថិតក្នុងភាពតានតឹង បន្ទាប់ពីប្រទេសជិតខាងអាស៊ីទាំង២ បានប៉ះទង្គិចគ្នា ជុំវិញបញ្ហានៃការបញ្ចេញទឹកវិទ្យុសកម្មរបស់ជប៉ុនចូលទៅក្នុងមហាសមុទ្រ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm