
សំណុំធូលី និងផ្សែងបានហុយឡើងទៅលើមេឃឆ្លងកាត់ព្រំដែនហ្កាហ្សា-អ៊ីស្រាអែលនៅថ្ងៃពុធនេះ ខណៈអ៊ីស្រាអែលនិងហាម៉ាស បានឯកភាពលើបទឈប់បាញ់មានរយៈពេលយ៉ាងហោចណាស់៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យដឹកជំនួយចូល និងដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់៥០នាក់។
ដោយរង់ចាំការចាប់ផ្តើមដំណើរការបទឈប់បាញ់នេះពុំមានភាពធូរស្រាលនៃការប្រយុទ្ធគ្នាឡើយ ហើយយោធាអ៊ីស្រាអែល បានផ្សព្វផ្សាយវីដេអូពីទាហានរបស់ខ្លួន កំពុងបាញ់នៅតាមផ្លូវតូចៗ និងបាននិយាយថា ខ្លួនទើបតែ បានវាយប្រហាតាមអាកាសថ្មីៗនេះដែរ។
នៅក្នុងសេចក្ដីថ្លែងការមួយដែលចេញដោយការិយាល័យរបស់នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ស្រ្ដី និងក្មេងចំនួន៥០នាក់ នឹងត្រូវដោះលែងនៅរយៈពេល៤ថ្ងៃ ក្នុងចំនួនយ៉ាងហោចណាស់១០នាក់ក្នុង១ថ្ងៃ។ ជាងនេះទៀត បទឈប់បាញ់អាចនឹងត្រូវបន្ដ ដរាបណា ចំណាប់ថ្នូរ១០នាក់បន្ថែម ត្រូវបានដោះលែងក្នុងរយៈពេល១ថ្ងៃ។
ក្រុមហាម៉ាស បាននិយាយថា ចំណាប់ថ្នូរ៥០នាក់ដំបូង នឹងត្រូវដោះលែង ជាថ្នូរនឹងស្រ្ដី និងកុមារប៉ាឡេស្ទីន១៥០នាក់ ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសអ៊ីស្រាអែលនោះ៕