ឥណ្ឌាចាប់ផ្តើមផ្ដល់ទិដ្ឋាការអេឡិចត្រូនិចសម្រាប់ទេសចរណ៍ និងអាជីវកម្ម ដល់ជនជាតិកាណាដាឡើងវិញ

2023/11/23 05:12:00 pm        136

ប្រទេសឥណ្ឌា បានបន្តការចេញទិដ្ឋាការអេឡិចត្រូនិចឡើងវិញសម្រាប់អ្នកទេសចរកាណាដា និងអ្នកធ្វើដំណើរអាជីវកម្ម កាលពីថ្ងៃពុធ (២២ វិច្ឆិកា) រយៈពេលពីរខែបន្ទាប់ពីខ្លួនបានផ្អាកសេវាកម្មបែបនេះ បន្ទាប់ពីមានជម្លោះជុំវិញការចោទប្រកាន់របស់ទីក្រុង អូតាវ៉ា អំពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក ជនជាតិកាណាដា។

ទោះបីជាចំណាត់ការនេះទំនងជាបន្ធូរបន្ថយភាពតានតឹងបន្តិចក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នាពេលខាងមុខនោះទេ។

មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ដែលដឹងអំពីការសម្រេចនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារលោកមិនត្រូវបានអនុញ្ញាតឱ្យនិយាយលើបញ្ហានេះថា «សេវាទិដ្ឋាការអេឡិចត្រូនិក (E-visa) ដល់ជនជាតិកាណាដា បានដំណើរការឡើងវិញហើយ»។

ប្រទេសឥណ្ឌា ចេញទិដ្ឋាការអេឡិចត្រូនិកសម្រាប់តែទេសចរណ៍ និងអាជីវកម្មសម្រាប់ជនជាតិកាណាដាប៉ុណ្ណោះ។ ការប្រកាសនេះកើតឡើងមួយខែបន្ទាប់ពីទីក្រុងញ៉ូវ ដែលី បានបន្តទិដ្ឋាការឡើងវិញនៅក្រោមលក្ខខណ្ឌ ៤ ប្រភេទក្នុងចំណោម ១៣ ប្រភេទ ដែលត្រូវបានផ្អាកនៅក្នុងខែកញ្ញា។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រាប់សភាកាណាដាថា រដ្ឋាភិបាលរបស់លោកកំពុង «បន្តការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន» ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា»ទៅនឹងករណីឃាតកម្មលើមេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីក លោក ហាឌីប ស៊ីញនីចា (Hardeep Singh Nijjar) វ័យ ៤៥ ឆ្នាំនៅជាយក្រុង វេនខូវើ (Vancouver) របស់ប្រទេសកាណាដា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm