ជម្លោះដ៏ចម្រូងចម្រាសមួយបានផ្ទុះឡើងកាលពីថ្ងៃពុធ ២២ វិច្ឆិកា ជុំវិញថាតើសម្តេចប៉ាប ហ្វ្រង់ស៊ីស បានប្រើពាក្យថា «អំពើប្រល័យពូជសាសន៍» ពណ៌នាព្រឹត្តិការណ៍នៅតំបន់ហ្កាហ្សា ឬអត់ ដោយប្រជាជនប៉ាឡេស្ទីនដែលបានជួបព្រះអង្គបានទទូចថាព្រះអង្គបានហៅមែន ហើយបុរីវ៉ាទីកង់បាននិយាយថាទ្រង់ពុំបានធ្វើដូចការលើកឡើងទេ។

ប្រតិកម្មប្រឆាំងបានកើតឡើងនៅក្នុងសន្និសីទសារព័ត៌មានពេលរសៀលជាមួយជនជាតិប៉ាឡេស្ទីន ១០ នាក់ដែលបានជួបសម្តេចប៉ាបកាលពីព្រឹកថ្ងៃពុធនៅឯដំណាក់របស់ទ្រង់។ជំនួបនោះបានធ្វើឡើងដោយឡែកមួយជាមួយសាច់ញាតិអ៊ីស្រាអែលរបស់ចំណាប់ថ្នូរក្នុងតំបន់ហ្កាហ្សា។

ប៉ុន្តែសេចក្តីថ្លែងការណ៍ដែលផ្ញើដោយអ្នកនាំពាក្យបុរីវ៉ាទីកង់ លោក ម៉ាតេអូ ប្រ៊ូនី (Matteo Bruni) ជាការឆ្លើយតបទៅនឹងសំណួរដែលផ្ញើដោយអ្នកសារព័ត៌មានមួរូប បាននិយាយ ផ្ទុយពីនេះ។
អ្នកចូលរួមផ្សេងទៀតនៅក្នុងសន្និសីទសារព័ត៌មានរបស់ប៉ាឡេស្ទីន បានយល់ស្របថាពួកគេបានឮសម្តេចប៉ាបប្រើពាក្យ ប្រល័យពូជសាសន៍ ។

ក្រុមអ្នកចូលរួមបាននិយាយថាសម្តេចប៉ាបត្រូវបានគេជូនដំណឹងយ៉ាងច្បាស់ពីអំពីស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា និងកង្វះទឹកស្អាតប្រើប្រាស់ ថ្នាំពេទ្យ និងតម្រូវការជាមូលដ្ឋានផ្សេងៗ។
នៅក្នុងសន្និសីទសារព័ត៌មានពលរដ្ឋប៉ាឡេស្ទីន ពួកគេបាននិយាយថាសម្តេចប៉ាបបានថ្កោលទោសសកម្មភាពរបស់ក្រុមហាម៉ាសថាជាអំពើភេរវកម្ម ដោយដកស្រង់បន្ទូលលើសពីមួយលើករបស់សម្តេចប៉ាប ក្នុងអំឡុងពេលកិច្ចប្រជុំថា ភេរវកម្មមិនគួរបង្ហាញពីភាពភ័យខ្លាចទេ ។
កាលពីព្រឹកថ្ងៃពុធ ក្នុងបន្ទូលផ្ទាល់ទៅកាន់ក្រុមអ្នកគាំទ្ររបស់ព្រះអង្គ ហ្វ្រង់ស៊ីស បាននិយាយថា ជម្លោះបានរីកហួសពីសង្គ្រាមទៅទៀត៕