ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន អាល់ ស៊ូដ (Faisal bin Farhan Al Saud) បានទទួលការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាក្នុងសង្គ្រាមអ៊ីស្រាអែល និងហ្កាហ្សា និងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានជំនួយសង្គ្រោះ ចូលទៅក្នុងតំបន់នោះ។

ទីភ្នាក់ងារនេះ បាននិយាយថា៖«រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីវិធី ដើម្បីបញ្ឈប់ការភានតឹងផ្នែកយោធាដ៏គ្រោះថ្នាក់ នៅក្នុងតំបន់ហ្កាហ្សា និងតំបន់ជុំវិញរបស់វា និងដើម្បីអនុវត្តនូវបទឈប់បាញ់មនុស្សធម៌ និងកិច្ចព្រមព្រៀងបទឈប់បាញ់ ជាការបន្ថែមពីលើការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកជំនួយមនុស្សធម៌ និងជំនួយផ្នែកវេជ្ជសាស្រ្ត ដើម្បីទប់ស្កាត់ការធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើង។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត«បានសង្កត់ធ្ងន់លើការបដិសេធយ៉ាងដាច់អហង្ការរបស់ព្រះរាជាណាចក្រនេះចំពោះការផ្លាស់ទីលំនៅដោយបង្ខំរបស់អ្នកស្រុក នៅតំបន់ហ្កាហ្សា និងសារៈសំខាន់នៃសហគមន៍អន្តរជាតិដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង និងប្រកបដោយប្រសិទ្ធភាព ដើម្បីប្រឈមមុខនឹងការរំលោភ ដែលកំពុងបន្តរបស់កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល និងការបំពានម្តងហើយម្តងទៀតលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ»។
-