ក្រសួងប្រៃសណីយ៍ ប្រគល់កុំព្យូទ័រ ៥០គ្រឿង ជូនសាលាភូមិន្ទរដ្ឋបាលប្រើប្រាស់ក្នុងការងារ​បណ្តុះបណ្តាល​ដល់សិស្សមន្រ្តី និងកម្មសិក្សាការី លើជំនាញបច្ចេកវិទ្យាឌីជីថល

2023/11/23 06:36:38 pm        132

ភ្នំពេញ៖ កាលរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល លោកជំទាវ ទន សុគន្ធា អនុរដ្ឋលេខាធិការ និងជានាយិកាខុទ្ទកាល័យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​អញ្ជើញ​ប្រគល់​កុំព្យូទ័រ ៥០គ្រឿង ជូនសាលាភូមិន្ទរដ្ឋបាលតំណាងដោយឯកឧត្តម ស៊ុង វិនទិ នាយក​រង​សាលាភូមិន្ទរដ្ឋបាល។

នៅក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កាលពី​ឯកឧត្តម​រដ្ឋមន្ត្រី អញ្ជើញផ្តល់បាឋកថាស្តីពី “កម្ពុជា៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល” ជូន​សិស្ស​មន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ​ឃើញ​ថា​សាលា​ភូមិន្ទរដ្ឋ​បាលមា​នតម្រូវការក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជីថល ហើយសម្រេច​ផ្តល់​កុំព្យូទ័រ ៥០គ្រឿង។ លោកជំទាវអនុរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះសម្ភារៈ ដែល​បាន​ប្រគល់​ជូន​នៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាលាភូមិន្ទរដ្ឋបាល ក្នុង​គោល​បំណង​ជំរុញ​ការងារបណ្តុះបណ្តាលដល់សិស្សមន្រ្តី និងកម្មសិក្សាការី​លើ​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល​។ លោកជំទាអនុរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះកុំព្យូទ័រ ៥០គ្រឿង​ដែល​បាន​ប្រគល់​ជូន​នៅ​ពេល​នេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតប​នឹង​ការ​រៀន​ដែល​មាន​ភាព​ស្មុគ​ស្មាញ​របស់​មុខ​វិជ្ជានីមួយៗ។

លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះសាលាភូមិន្ទរដ្ឋបាល ដែលបានរួមចំណែកយ៉ាងសកម្ម លើ​ការ​លើក​កម្ពស់ ពង្រឹងសមត្ថភាពដល់សិស្សមន្រ្តី និងកម្មសិក្សាការី ឱ្យមានចំណេះដឹង ចំណេះធ្វើ និង​វិជ្ជាជីវៈយ៉ាងពិតប្រាកដដើម្បីបម្រើការងារក្នុងវិស័យសាធារណៈ និង​ជា​ធនធាន​មនុស្ស​សំខាន់​ក្នុង​ការ​ចូលរួម​អនុវត្ត​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជា​ការឆ្លើយតប ឯកឧត្តមនាយករង បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជា​សកម្មភាព​ដ៏​ថ្លៃថ្លាដើម្បីជួយជំរុញ និងពង្រឹង​ដំណើរ​ការ​បណ្តុះ​បណ្តាល​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ឱ្យ​កាន់​តែ​មាន​គុណភាព ប្រសិទ្ធភាព និងស្រប​តាម​ការ​វិវត្តថ្មីៗ​របស់​សង្គម​ផ្អែក​លើ​គោល​នយោបាយ នៃ​ការ​អនុវត្តធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុង​ការ​ចូល​រួម​ចំណែក​ កសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល ដើម្បីជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm