ហ្វាំងឡង់ នឹងបិទច្រកព្រំដែនទាំងអស់ជាមួយរុស្ស៊ី ដោយទុកតែច្រកចុងឧត្ដរមួយប៉ុណ្ណោះ

2023/11/23 11:54:41 am        133

ប្រទេសហ្វាំងឡង់ នឹងបិទច្រកព្រំដែនទាំងអស់ លើកលែងតែចំណុចឆ្លងកាត់ចុងឧត្ដរនៅតាមព្រំដែនរបស់ខ្លួនជាមួយរុស្ស៊ី ចាប់ពីពាក់កណ្តាលអធ្រាត្រនៅថ្ងៃសុក្រ (២៤ វិច្ឆិកា) ស្អែកនេះ ក្នុងគោលបំណងបញ្ឈប់លំហូរអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសអឺរ៉ុបខាងជើងមួយនេះ នេះបើយោងតាមនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក ផេតធឺរី អរប៉ូ (Petteri Orpo) បាននិយាយកាលពីថ្ងៃពុធ (២២ វិច្ឆិកា)។

ចាប់តាំងពីដើមខែនេះមក មនុស្សជាង ៦០០ នាក់ដែលមិនមានឯកសារធ្វើដំណើរត្រឹមត្រូវទៅកាន់សហភាពអឺរ៉ុប បានចូលទៅប្រទេសហ្វាំងឡង់ តាមរយៈប្រទេសរុស្ស៊ី ដែលជំរុញឱ្យទីក្រុង ហែលស៊ិនគី (Helsinki) បិទច្រកឆ្លងកាត់ជាច្រើន ហើយបានចោទប្រកាន់ទីក្រុងម៉ូស្គូ ពីការបង្កឲ្យមានកំណើនអន្តោប្រវេសន៍នេះ ប៉ុន្តែវិមានក្រឹមឡាំងបដិសេធការចោទប្រកាន់នោះ។

ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីប្រទេសជាច្រើនរួមមាន យេម៉ែន អាហ្វហ្គានីស្ថាន កេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី និងស៊ីរី នេះបើយោងតាមក្រុមអាជ្ញាធរអន្តោប្រវេសន៍។ ប្រទេសតំបន់សមុទ្របាល់ទិកមួយនេះបាននិយាយថា ខ្លួនបានរៀបចំបិទច្រកព្រំដែន ប្រសិនបើសម្ពាធអន្តោប្រវេសន៍ពីរុស្ស៊ី កើនឡើង ហើយដើម្បីដោះស្រាយជាមួយជនអន្តោប្រវេសន៍ ប្រសិនបើពួកគេព្យាយាមចូលក្រៅច្រកផ្លូវការ។

កាលពីព្រឹកថ្ងៃពុធ ប្រទេសអេស្តូនី បានចោទប្រកាន់រុស្ស៊ី ថាបានជាប់ពាក់ព័ន្ធក្នុង «ប្រតិបត្តិការវាយប្រហារកូនកាត់មួយ» ដើម្បីនាំជនអន្តោប្រវេសន៍ទៅកាន់ព្រំដែនរបស់ខ្លួន បន្ទាប់ពីជនអន្តោប្រវេសន៍ចំនួន ៧៥ នាក់ ដែលភាគច្រើនមកពីប្រទេសសូម៉ាលី និងស៊ីរី បានព្យាយាមចូលប្រទេសអេស្តូនី ពីច្រកព្រំដែនប្រទេសរុស្ស៊ី ចាប់តាំងពីសប្តាហ៍មុនមក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am