ក្រុមមន្ត្រីអង្គការសហប្រជាជាតិ បានធ្វើបទសម្ភាសន៍សង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខអំពីវិបត្តិមនុស្សធម៌ដែលស្ត្រី និងកុមារប្រឈមមុខនៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ខណៈអំពាវនាវឱ្យមានបទឈប់បាញ់យូរជាងនេះ ដែលត្រូវបន្តលើសពីរយៈពេលបួនថ្ងៃនោះ។

អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកពីលើអាកាសលើតំបន់ហ្កាហ្សា បានដាក់ការឡោមព័ទ្ធ និងឈ្លានពានដោយមានទាហានទាហាននិងរថក្រោះជាច្រើន។
រដ្ឋជី្វហ្វមួយនេះបានយល់ព្រមកាលពីថ្ងៃពុធ សម្រាប់បទឈប់បាញ់ជាមួយក្រុមហាម៉ាស រយៈពេល ៤ ថ្ងៃដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយដល់តំបន់ហ្កាហ្សា និងផ្លាស់ប្តូរចំណាប់ថ្នូរមួយចំនួន ជាមួយជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ របស់អ៊ីស្រាអែល លោក ហ្គីឡាដ អឺដាន (Gilad Erdan) បានចោទប្រកាន់ទាំងអង្គការយូនីសេហ្វ (UNICEF) និងក្រុមប្រឹក្សាស្រ្តីអង្គការសហប្រជាជាតិ ថាមិនយកចិត្តទុកដាក់ចំពោះអ្នកដែលរងផលប៉ះពាល់ក្នុងអំឡុងពេលការគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ លោក អឺដាន បានព្រមានថា រដ្ឋាភិបាលអ៊ីស្រាអែល នឹងបន្តអនុវត្តគោលបំណងរបស់ខ្លួន «ដោយប្រើប្រាស់កម្លាំងពេញលេញ» នៅពេលការផ្អាកនេះត្រូវបានបញ្ចប់៕