មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បង្កើន​សមាជិកភាព​ ដើម្បី​ជួយ​ការពារ​សិទ្ធ​ផ្លូវច្បាប់​ដល់​ស្ត្រី​ខ្វះ​លទ្ធភាព​

2021/04/27 09:59:58 am        27

​ភ្នំពេញ៖ ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បាន​បើក​កិច្ចប្រជុំ​ដើម្បី ដាក់បញ្ចូល​សមាជិក​ថ្មី បន្ថែមចំនួន​ ៧១​រូប​បន្ថែម ដែល​ធ្វើ​អោយ​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ សរុប​ឡើងដល់ ១៣៨​រូប​ ដើម្បីបន្ត​ជួយ ដល់​ប្រជាពលរដ្ឋ​ជាពិសេស​ស្ត្រី​ដែល​ខ្វះ​លទ្ធភាព ការពារ​សិទ្ធិ តាមផ្លូវ​ច្បាប់​។

​កិច្ចប្រជុំ​នេះ​ រៀបចំឡើង​ក្រោម​វត្តមាន របស់​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ និង​ដោយមាន​ការចូលរួម​ពី​អនុប្រធាន រួម​នឹង​សមាជិក​ទាំង​១៣៨​រូប នៅ​ទីស្តី​ការគណៈរដ្ឋមន្ត្រី​នៅ​ល្ងាច ថ្ងៃទី​១៥ ខែតុលា ម្សិលមិញ​។

​​​ឯកឧត្តម គី តិច បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ ពី​តម្រូវការ​ចាំបាច់​នៃ​សេវា ផ្លូវច្បាប់​ដូចជា ការប្រឹក្សា​យោបល់ ការការពារ​ក្តី ការ​តំណាង​ដោយ​អាណត្តិ ដល់​ស្ត្រី ដែលជា​ជនរងគ្រោះ ហើយ​ខ្វះ​លទ្ធភាព​ជួល​មេធាវី ។ ឯកឧត្តម បន្តថា មេធាវី​ស្ម័គ្រ​ចិត្ត សម្តេច​តេ​ជោ​កន្លងមក បាន​សហការ​ជាមួយ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ​ក៏ដូចជា​ប្រព័ន្ធ តុលាការ ហើយ​ជាពិសេស​នៅតាម​បណ្តា​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ដើម្បី​ស្នើសុំ​នូវ របាយការណ៍​ហើយក៏​ស្នើសុំ​នូវ​ទិន្នន័យ​ច្បាស់លាស់ តើ​មាន​ករណី​ឃុំ ខ្លួន​លើស​ពី​នីតិវិធី ទេ​? ​តើ​មាន​ករណី​បំពាន​ច្បាប់​ក្នុងការ​បំពេញ​តួនាទី​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ ​ដើម្បី​ជំរុញ​នូវ​នីតិវិធី​ទាំងអស់នោះ ឲ្យ​ពួកគាត់​ទទួលបាន​នូវ​ការការពារ​ស្របច្បាប់ មួយ ឲ្យ​សមស្រប​ទៅតាម​ស្តង់ដារ នៃ​ការសម្រេច​សេច​ក្កី​ដែល​មានការ​គាំពារ ត្រឹម ត្រូវ​តាម ច្បាប់ រួម​នឹង​ការសហការ​ជាមួយ​តុលាការ ដើម្បី​ជំរុញ​នីតិវិធី ប្រសិន បើ​មាន​ការឃុំ ខ្លួន​លើស ស្នើសុំ​ឲ្យ​តុលាការ ធ្វើ​ការ​ជំរុញ​នីតិវិធី​ចំពោះ​ករណី​ឃុំខ្លួន​លើស​។​

​​ការ​បន្ថែម​សមាសភាព​សមាជិក​ថ្មី​បន្ថែម​នេះ​ក៏មាន​ការកែសម្រួល​នូវ តួនាទី ភារកិច្ច មួយចំនួន​ដូចជា ការបន្ថែម​តួនាទី​អនុប្រធាន​ឡើងដល់​១០​រូប ដែល​ត្រូវ​ទទួលបន្ទុកតាមរាជធានីខេត្ត រួម​នឹង​ការបែងចែក​អោយ​មាន​ក្រុមការងារ​ស្រាវជ្រាវ​ច្បាប់​ និង​ពិគ្រោះយោបល់ ក្រុម​អន្តរាគមន៍ និង​ក្រុមការងារ​ប្រចាំ​២៥​រាជធានី​ខេត្ត​។​

​​​សូម​រំលឹក​ថា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន ត្រូវ​បាន​បង្កើតឡើង ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៧​ខែ កុម្ភៈ​ឆ្នាំ​២០១៩ ដើម្បី​ជួយ​ការពារ​ក្តី​តាមផ្លូវ​ច្បាប់​ដល់​ជនរងគ្រោះ​ជា​ស្ត្រី ដោយសារ​ការ រំលោភបំពាន​នានា​ជាដើម ដោយ​ពុំ​គិត​កម្រៃ​សេវា​នោះ​ឡើយ​៕​អត្ថបទ​៖ ដាវ​ណ្ណ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm