ប្រទេសកាតា បានបង្កើនឋានៈរបស់ខ្លួនជាអំណាចឯកទេស ក្នុងការដោះស្រាយស្ថានការណ៍ចំណាប់ថ្នូរដ៏ស្មុគស្មាញ ដោយប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីជួយធានាដល់ការដោះលែងចំណាប់ថ្នូរ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

ក្រុមអ្នកវិភាគ បាននិយាយថា ប្រទេសកាតា បានគោរពទង្វើដែលមានតុល្យភាពប្រកបដោយការប្រុងប្រយ័ត្ន ដោយអនុញ្ញាតឲ្យខ្លួន បង្កើតការទំនាក់ទំនងដ៏កក់ក្តៅជាមួយមហាអំណាចលោកខាងលិច ខណៈពេលដែលរក្សាទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ និងរដ្ឋដែលត្រូវបានចាត់ទុកថាជាសត្រូវ រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក ម៉ាយេដ អាល់ អានសារី (Majed Al-Ansari) បានប្រាប់សារព័ត៌មាន AFP ថា កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ជោគជ័យ កាលព្រឹកថ្ងៃពុធ បានគូសបញ្ជាក់ជំហរការទូតតែមួយគត់របស់ប្រទេស។
លោកបានបន្តថា៖ «នេះជាអ្វីដែលយើងអាចធ្វើបានដែលគ្មាននរណាម្នាក់អាចធ្វើបាន ហើយនេះ គឺយើងប្រើគ្រប់សមត្ថភាពរបស់យើង»។
លោក បានបន្ថែមថា៖«យើងបានដាក់ប្រទេសទាំងមូល ទៅលើរឿងនេះ ទាំងស្រុង។ ប្រសិនបើវាមិនដំណើរការទេនោះ វានឹងធ្វើឲ្យស្ថានការណ៍នេះ កាន់តែច្របូកច្របល់ថែមទៀត»។