សម្ដេចធិបតីលើកឡើង ៤ចំណុចអំពីបរិការណ៍សកលលោកចំពោះបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច

2023/11/23 09:07:28 pm        399

ភ្នំពេញ៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាស​អញ្ជើញ​ជាអធិបតីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ស្ដីពីចក្ខុវិស័យ​ប្រទសកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចបានលើកឡើងចំនួន ៤ ចំណុចសខាន់ អំពីបរិការណ៍សកលលោកលើបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កម្ពុជាក៏បានពង្រីកទីផ្សារបស់ខ្លួនបន្ថែម ទៅកាន់​ប្រទេសផ្សេងៗក្នុងតំបន់អាស៊ានបូក ៣ ដោយកាត់បន្ថយជាបណ្ដើៗនូវការពឹងផ្អែកទាំង​ស្រុងទៅលើទីផ្សារសហរដ្ឋអាមេរិក និងអ៊ឺរ៉ុប។ ​ជាមួយនឹងកំណើនខ្ពស់នៃពិពិធកម្មសេដ្ឋកិច្ច កម្ពុជា​បានដាក់ចេញនូវ​មហិច្ឆតា​របស់ខ្លួនក្នុងដំណើរអភិវឌ្ឍន៍​វែងឆ្ងាយក្លាយទៅជាប្រទេសមាន​ចំណូល​មធ្យមកម្រិត​ខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សម្ដេចធិបតីថ្លែងថា បរិការណ៍​សកលលោក ទី១ ការប្រែប្រួលដ៏ជ្រាលជ្រៅមួយនៃការ​ផ្លាស់ប្ដូរ​ពី​និម្មាបណកម្ម សេដ្ឋកិច្ច និងអភិបាលកិច្ច អន្តរជាតិលក្ខណៈឯកបូល ទៅរកប្រព័ន្ធពហុពូល ដែលកំពុងលេចចេញជារូបរាងជាបណ្ដើរៗ។ ទី២ ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងលើសេដ្ឋកិច្ច​ក្នុងតំបន់ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ​នៅពេលដែលប្រទេសក្នុងតំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប។ ទី៣ ការរីកចម្រើនផ្នែកឌីជីថល បន្តមានសន្ទុះខ្ពស់​ ជាពិសេសបញ្ញាសិប្បនិម្មិត ដែលបើកលទ្ធភាព​នៅ​ក្នុងការជំរុញផលិតភាពឱ្យមានសន្ទុះខ្ពស់ ​និងអាចកាត់បន្ថយរយៈពេលនៃការរៀនសូត្រ ព្រមទាំង​ពង្រាយបានទូលាយនៅក្នុងរយៈពេលខ្លី។ ទី៤ ប្រភពហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការ​អភិវឌ្ឍ​នៅ​ក្នុងបរិការណ៍​នៃការរឹតបណ្ដឹងគោលនយោបាយរូបិយវត្ថុ ​ជាពិសេសសម្រាប់​ប្រទេសមាន​ចំណូល​កម្រិតខ្ពស់ ហើយសម្រាប់ប្រទេសមធ្យមមានទំហំមិនគ្រប់គ្រាន់ ​និងមានការសម្របសម្រួលល្អរវាង​តួអង្គពាក់ព័ន្ធទាំងពហុភាគី ​ទ្វេភាគី និងវិស័យឯកជន។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់នៅក្នុងសន្និសីទនេះដែរថា សេដ្ឋកិច្ចកម្ពុជា គឺជា​សេដ្ឋកិច្ចបើកចំហរ ដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន​ និងអវិជ្ជមាន​ ពីកត្តាខាងក្រៅ និងជះឥទ្ធិពល​ដោយផ្ទាល់ និងដោយប្រយោលមកលើសក្តានុពលកំណើនកម្ពុជា រយៈពេលមធ្យម និងវែង៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm