ហ្ស៊េរុយសាឡឹម៖ សកម្មជនអ៊ីស្រាអែល និងប៉ាឡេស្ទីនរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើតកាលពីថ្ងៃសុក្រ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការបណ្ដេញក្រុមគ្រួសារប៉ាឡេស្ទីនចេញពីទីក្រុង Sheikh Jarrah។

ក្រុង Sheikh Jarrah បានក្លាយជាទីតាំងនៃការធ្វើបាតុកម្ម និងការប៉ះទង្គិចគ្នាជាញឹកញាប់រវាងក្រុមបាតុករប៉ាឡេស្ទីន និងនគរបាលនៅក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ជុំវិញករណីដែនដីដែលក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែលប្រកាន់ជំហររឹងប៉ឹង ព្យាយាមបណ្ដេញក្រុមគ្រួសារប៉ាឡេស្ទីនចេញពីផ្ទះរបស់ពួកគេ។ ប្រទេសអ៊ីស្រាអែលចាត់ទុកបញ្ហាថាជាជម្លោះអចលនទ្រព្យ ស្របពេលដែលជនប៉ាឡេស្ទីន និងក្រុមសិទ្ធិមនុស្សបាននិយាយថា ករណីនេះបង្ហាញពីគោលនយោបាយរើសអើង ដែលមានគោលបំណងជំរុញឱ្យជនប៉ាឡេស្ទីនចេញពីទីក្រុងហ្ស៊េរុយសាឡឹម ដើម្បីការពារជនជាតិភាគតិចជ្វីហ្វរបស់ខ្លួន៕
អត្ថបទ៖ ប៊ុនថន