មន្ត្រី​ជំនាញ​ខេត្តឧត្ដរមានជ័យ​ ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ប្រែប្រួល​អាកាសធាតុ

2021/06/12 06:52:09 pm        862

ឧត្ដរមានជ័យ​ ៖ មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តឧត្ដរមានជ័យ ​បាន​ជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជួរ​ភ្នំ ​ដងរ៉ែក​នេះ​ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​បម្រែបម្រួល​អាកាសធាតុ ដែល​បណ្ដាលមកពី​ឥទ្ធិពល ​សម្ពាធ​ទាប​ខ្យល់មូសុង​និរតី​ខ្លាំង​។

លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បានឱ្យដឹងថា ចន្លោះ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៥ ​ខែមិថុនា​នេះ ជ្រលង​ប្រព័ន្ធ​សម្ពាធ​ទាប​ខ្យល់​មូល​សុង​និរតី​ខ្លាំង នឹង​បង្កើន​ឥទ្ធិពល​ដោយ​កូន​ព្យុះ​ឈ្មោះ កូ​ហ្គូ​ម៉ា លើក​ទី​៤ បោកបក់​មក​លើ​ប្រទេស​កម្ពុជា ​ស្ថាន​បែបនេះ​នៅតាម​បណ្តា ខេត្ត ដែល​ជាប់​ព្រំដែន​តំបន់​ជួរ​ភ្នំ​ដងរ៉ែក នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ចាប់ពី​កម្រិត​មធ្យម​ទៅ​បង្គួរ លាយ ឡំ​ដោយ​ខ្យល់​កន្ត្រាក់​ផង​។

លោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់​នៅតាម​តំបន់​ជួរ​ភ្នំ​ដងរ៉ែក​ ក្នុងភូមិ​សាស្ត្រ ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់​ចំពោះ​បញ្ហា​ការ​បម្រែបម្រួល​អាកាសធាតុ ក្នុង​រយៈពេល ប៉ុន្មាន​ថ្ងៃនេះ​។ ប្រជាពលរដ្ឋ ត្រូវ​រក្សា​ការពារ​សុខភាព ​និង​ផ្ទះសម្បែង ​ទ្រព្យសម្បត្តិ ​ឲ្យ​បាន​ល្អ​ប្រសើរ ចៀសវាង​ការបាត់បង់​ ឬ​ខូចខាត ​ដោយ​ប្រការ​ណាមួយ​។

លោក ញឺ​ន កួន បាន​បញ្ជាក់ថា ​ជាមួយគ្នា​នោះដែរ ប្រសិន​ជា​មាន​ករណីនេះ​កើតឡើង ​នៅតាម មូលដ្ឋាន​ណាមួយ ចំពោះ​ប្រជាពលរដ្ឋ ​អាជ្ញាធរខេត្ត​ ក៏បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុង​កា​រជួយ​អន្តរាគមន៍​សង្គ្រោះ​ភ្លាមៗ​៕

​អត្ថបទ ​៖ ឃិន សារិទ្ធ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm