ជនជាតិថៃយ៉ាងហោចណាស់ ៣០នាក់ កំពុងជាប់នៅមីយ៉ាន់ម៉ា ស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា

2023/11/23 11:43:35 pm        27

យ៉ាងហោចណាស់មានជនជាតិថៃចំនួន ៣០ នាក់ នៅតែត្រូវបានគេជឿថាកំពុងជាប់ខ្លួននៅក្នុងទីក្រុង ឡកកៃ (Laukkai) ក្នុងរដ្ឋ សាន (Shan) ភាគឦសាននៃសហភាពមីយ៉ាន់ម៉ា។

ជនជាតិផ្សេងទៀតដូចជា ម៉ាឡេស៊ី និងហ្វីលីពីន ក៏ត្រូវបានគេនិយាយថា ស្ថិតក្នុងចំណោមអ្នកដែលនៅតែជាប់នៅក្នុងទីក្រុង ឡកកៃ នោះផងដែរ។ ជនបរទេសទាំងនេះ កំពុងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារ និងទឹកកាន់តែខ្លាំងឡើង។

មានការរាយការណ៍ថា ជនជាតិថៃមួយចំនួនត្រូវបានគេសន្យាថានឹងផ្តល់ឱកាសការងារដ៏គួរឱ្យទាក់ទាញជាមួយបណ្ដាក្រុមហ៊ុនអន្តរជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែបែរជាត្រូវបានបោកបញ្ឆោតឱ្យធ្វើការជាអ្នកបោកប្រាស់នៅមជ្ឈមណ្ឌលហៅទូរស័ព្ទនៅទីនោះទៅវិញ។

កាលពីដើមសប្តាហ៍នេះ បុរសជាឪពុកជនជាតិថៃម្នាក់ មានការធូរស្បើយក្នុងចិត្ត នៅពេលដែលលោកបានដឹងថាកូនប្រុសរបស់ខ្លួនត្រូវបានគេជម្លៀសទៅកាន់ទីក្រុងបាងកក តាមរយៈប្រទេសចិន កាលពីព្រឹកថ្ងៃច័ន្ទ (២០ វិច្ឆិកា) ។

ការជម្លៀសនេះកើតឡើងនៅពេលដែលការប៉ះទង្គិចគ្នានៅទូទាំងសហភាពមីយ៉ាន់ម៉ា នៅតែបន្ត ដោយក្រុមប្រឆាំងរដ្ឋប្រហារជាច្រើនកំពុងប្រយុទ្ធជាមួយយោធាដើម្បីដណ្ដើមគ្រប់គ្រងប្រទេស។

ក្រុមប្រដាប់អាវុធជនជាតិភាគតិច ត្រូវបានគេរាយការណ៍ថាបានកាន់កាប់មូលដ្ឋានជាង ១៥០ទីតាំង និងកន្លែងឈរជើងរបស់យោធាមីយ៉ាន់ម៉ាជាច្រើននៅក្នុងតំបន់ព្រំដែន។ ទីក្រុង ឡកកៃ បានមើលឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច និងយោធាមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ មក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm