
មានរថយន្តដឹកទំនិញពណ៌សជាច្រើនជួរឆ្លងកាត់វាលខ្សាច់ដែលមើលទៅហាក់បីដូចជាគ្មានទីបញ្ចប់ នៅ ប្រទេសអេហ្ស៊ីបភាគខាងជើង អ្នកបើកបររបស់ពួកវា អស់សង្ឃឹមសម្រាប់ការបន្តទៅមុខ ដើម្បីផ្លាស់ទីជំនួយដែលត្រូវការយ៉ាងខ្លាំង ទៅកាន់តំបន់ហ្កាហ្សាដែលត្រូវឡោមព័ទ្ធ។
បន្ទាប់ពីមានការដ៏ធុញទ្រាន់ជាច្រើនថ្ងៃ ដោយសារទំនេរ ជជែងលេងពីនេះពីនោះ និងរបបអាហារដ៏គួរឲ្យខ្លាចគឺសណ្តែក និងកាហ្វេនោះ បុរសៗ ជនជាតិអេហ្ស៊ីបទាំងអស់ បានទទួលយកព័ត៌មាន ដែលថា ប្រេងឥន្ធនៈ និងរបស់ចាំបាច់ផ្សេងទៀត អាចត្រូវបានអនុញ្ញាត ក្នុងពេលឆាប់ៗនេះ ជាផ្នែកនៃបទឈប់បាញ់ រយៈពេល ៤ថ្ងៃ ដែលអាចចាប់ផ្តើមបានឆាប់បំផុត ត្រឹមថ្ងៃសុក្រ។
ប៉ុន្តែវានៅមិនទាន់ច្បាស់លាស់នៅពេលណាដែលពួកគេអាចនឹងផ្លាស់ទីពិតប្រាកដ ហើយនៅពេលដែលពួកគេប្រឈមមុខនឹងការរង់ចាំដោយមិនដឹងខ្លួនបន្ថែមទៀត ដោយនៅឆ្លាយពីគ្រួសាររបស់ពួកគេ និងដោយគ្មានគ្រែដេក និងទឹកងូតទេ អ្នកខ្លះបង្ហាញសញ្ញាច្បាស់លាស់នូវការខឹងសម្បា និងអស់កម្លាំង។
អ្នកបើកបរឈ្មោះ Alaa Moustafa មានវ័យ៤៨ឆ្នាំ បាននិយាយថា នៅមុនសង្គ្រាមយើងធ្វើការតែ ពីរ ឬ បីថ្ងៃ បន្ទាប់មកសម្រាក។ បច្ចុប្បន្ន យើងបានស្នាក់នៅកន្លែងដដែលអស់រយៈពេល ៧ថ្ងៃហើយ ដោយគ្មានការផ្លាស់ទីឡើយ។