ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង នឹងល្បាតរួមគ្នាលើការផ្ទេរពីនាវាទៅនាវារបស់កូរ៉េខាងជើង

2023/11/23 04:45:58 pm        34

មេដឹកនាំនៃប្រទេសអង់គ្លេស និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ និងបច្ចេកវិទ្យា ដោយក្នុងនោះរួមបញ្ចូលទាំងការល្បាតកងទ័ពជើងទឹករួមគ្នា ដើម្បីទប់ស្កាត់ការផ្ទេរនាវារបស់កូរ៉េខាងជើង។

កូរ៉េខាងជើងបាននិងកំពុងទទួលបានរូបិយប័ណ្ណបរទេសខុសច្បាប់ ដោយការផ្ទេរទំនិញពីនាវាទៅនាវាដោយបំពាននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) អំឡុងទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចក្រភពអង់គ្លេស ដោយជំនួបរវាងមេដឹកនាំទាំង២ ធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ជុំវិញការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធារបស់កូរ៉េខាងជើង។

អំឡុងការជួបពិភាក្សាគ្នានោះ មេដឹកនាំទាំង២ បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសទាំង២ ដើម្បីតាមរកឲ្យកាន់តែប្រសើរជាងមុន និងទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាប្រភពមូលនិធិដ៏សំខាន់ជាក់ស្តែង សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

លោក Yoon បានលើកឡើងនៅក្នុងសុន្ទរកថាទៅកាន់សភារបស់ចក្រភពអង់គ្លេស នៅមុនកិច្ចប្រជុំកំពូលថា ប្រទេសទាំង២ នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិ ក្នុងនោះរួមទាំងអំពើចោរកម្មរូបិយប័ណ្ណគ្រីពតូ និងការលួចចូលតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ចំណែកលោក Sunak បានបង្ហោះសារនៅលើបណ្ដាញសង្គមថា កិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង «ធ្វើឲ្យទំនាក់ទំនងដ៏យូរអង្វែងរបស់យើងកាន់តែស៊ីជម្រៅ»៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am