
មេដឹកនាំនៃសម្ព័ន្ធភាព PvdA-Groenlinks (ភីវីដេយ៉ា-ហ្គ្រោនលិនក៍) របស់គណបក្សឆ្វេងនិយមហូឡង់ បានប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការស្ទង់មតិអ្នកចេញពីបន្ទប់បោះឆ្នោត បង្ហាញថា គណបក្សប្រជានិយមស្តាំជ្រុលនិយមរបស់លោក Geert Wilders នាំមុខក្នុងការបោះឆ្នោត កាលពីថ្ងៃពុធ (ទី២៣ ខែវិច្ឆិកា)។
ដោយខុសពីការព្យាករណ៍ទាំងអស់ ការស្ទង់មតិអ្នកចេញពីបន្ទប់បោះឆ្នោត បានបង្ហាញថា គណបក្សសេរីភាព (PVV) របស់លោក Wilders ទទួលបាន ៣៥អាសនៈ ក្នុងចំណោម ១៥០អាសនៈ ដោយនាំមុខ ១០អាសនៈលើគូប្រជែងដ៏ប្រកៀកប្រកិតបំផុត ដែលជាសម្ព័ន្ធមិត្តឆ្វេងនិយមរបស់អតីតស្នងការសហភាពអឺរ៉ុបលោក Frans Timmermans។ ភាពលម្អៀងនោះ គឺខុសគ្នាឆ្ងាយជាងការរំពឹងទុក ហើយហាក់ដូចជាលើសលប់ពេក សម្រាប់លទ្ធផល ដែលមានការផ្លាស់ប្តូរ។
អ្នកគាំទ្រគណបក្សឆ្វេងនិយម បានពណ៌នាពីរាត្រីដ៏ផ្អែមជូរចត់ ដែលទទួលបានអាសនៈច្រើន ប៉ុន្តែជាជ័យជម្នះសម្រាប់លោក Wilders។ សមាជិកសម្ព័ន្ធ Groenlinks លោក Paul Smits បាននិយាយថា៖ «ខ្ញុំបារម្ភយ៉ាងខ្លាំង ចំពោះអ្វី ដែលពិភពលោកនឹងទៅជាយ៉ាងណា នៅថ្ងៃស្អែក»៕