ការចាក់​វ៉ាក់សាំង​នៅ​ស្រុកកណ្ដាលស្ទឹង ផ្ដល់​ភាព​កក់ក្ដៅ​កាន់តែ​ខ្ពស់​សម្រាប់​គ្រួសារ​នីមួយៗ​

2021/06/12 07:10:31 pm        525

កណ្ដាល ៖ ស្រុក​កណ្ដាលស្ទឹង ជា​ស្រុក​មួយ​នៃ​ខេត្តកណ្ដាល បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ១៨​ឆ្នាំ​ឡើងទៅ ចាប់ពី​ថ្ងៃទី ១០ខែមិថុនា ឆ្នាំ​២០២១​។ សម្រាប់​អ្នក​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នា​ថ្ងៃនេះ លើកឡើងថា ​ពួកគាត់​មាន​ភាព​កក់ក្ដៅ​កាន់តែ​ខ្ពស់ ​និង​សប្បាយចិត្ត​ក្រោយ​ពេល​ដែល​សមាជិក​គ្រួសា​រ​របស់​គាត់​គ្រប់រូប​បាន​ចាក់​សាំង​កូ​វីដ​-១៩​។

សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​ព្រឹក​នេះ ភាគច្រើន​នៃ​អ្នក​មក​ទទួល​ការចាក់​ គឺជា​ក្រុម​មនុស្ស​ស្ថិតក្នុង​វ័យ​ចំណាស់ ដែល​ប្រកបរបរ​ចិញ្ចឹមជីវិត​នៅផ្ទះ​។ ​ការ​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​នាពេលនេះ​ គឺជា​ក្ដី​រីករាយ​សម្រាប់​គ្រួសារ​ពួកគាត់​ទាំងមូល​ ព្រោះ​កន្លងមក​ពួកគាត់​តែង​មាន​ការ​ព្រួយបារម្ភ​ពី​ការឆ្លង ​ដោយសារ​ពួកគាត់​មាន​សមាជិក​គ្រួសារ​ ចេញទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ និង​ធ្វើការ​ជា​កម្មករ​កម្មការិនី​នៅ​រោងចក្រ ទៅមក​ផ្ទះ​ជាប្រចាំ​។

ពួកគាត់​ បន្តថា នៅពេល​សមាជិក​គ្រួសារ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ទាំងអស់គ្នា ​គឺ​មាន​ភាពកក់ក្ដៅ មាន​ទំនុក​ចិត្ត​ថា មាន​សុវត្ថិភាព​ជាង​មុន​។ ពួកគាត់​ក៏​នៅតែ​បន្ត​អនុវត្ត វិធានការ ៣​ការពារ ៣​កុំ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ជានិច្ច​ផងដែរ​។

សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​ទីតាំង ស្រុក​កណ្ដាលស្ទឹង តាម​សេចក្ដីជូនដំណឹង​របស់ រដ្ឋបាល​ស្រុក បញ្ជាក់ថា ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​គឺ​ចាប់ពី​ថ្ងៃទី ១០​ខែមិថុនា ​ដោយ​ទីតាំង​ចាក់​ធ្វើ​ឡើងលើ ២០​ទីតាំង បែងចែក​ទៅតាម​ឃុំ នីមួយៗ​។ ​ជាការ​សម្រួល​និង​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​លឿន គឺ​ឃុំ​ខ្លះ​មាន​ទីតាំង​ចាក់​រហូតដល់​ពីរ​កន្លែង​។

គិត​មក​ត្រឹម​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២១​ម្សិល​ម៉ិ​ញ​នេះ ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទូទាំង​ប្រទេស ​គឺមាន​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​រួចរាល់​ចំនួន​ជាង ២​លាន ៨​សែន ​នាក់ គិត​ជា​ភាគរយ​គឺ ២៨,៣៦% នៃ​ចំនួន​ប្រជាពលរដ្ឋ​គោលដៅ​ចំនួន ១០​លាន​នាក់​។ ​ចំពោះ​ករណី​ឆ្លង​វិញ កម្ពុ​ជា​មាន​ករណី​ឆ្លង​សរុប​ចំនួន ៣៧ ៩៥៩​ករណី ​ និង​មានការ​ស្លាប់​បាត់​បង់ជីវិត​ចំនួន ៣២០​ករណី​៕

​អត្ថបទ​៖​គឹម​ហុក 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm