ភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំបើកការប្រឡងស្នាដៃសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងទទួលបន្ទុកសាលាមធ្យមវិចិត្រសិល្បៈ ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ ទទួលបន្ទុកជួយលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីលើការងារសាលាមធ្យមវិចិត្រសិល្បៈ និងលោក សម្យ កំសាន្ដ នាយករងវិទ្យាល័យព្រះស៊ីសុវត្តិទទួលបន្ទុកសាលារៀនជំនាន់ថ្មី ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សាលាមធ្យមវិចិត្រសិល្បៈ។ ដោយ ៖ ដារា























