កងទ័ពអ៊ីស្រាអែលអះអាងថា ផ្លូវរូងក្រោមដីនៅក្រោមន្ទីរពេទ្យ Al Shifa ប្រតិបត្តិការដោយក្រុមជីវពលហាម៉ាស់

2023/11/24 12:06:31 am        221

 កងទ័ពអ៊ីស្រាអែល បានបង្ហាញផ្លូវរូងក្រោមដីនៅក្រោមមន្ទីរពេទ្យ Al Shifa ស្ថិតក្នុងតំបន់ហ្គាហ្សាស្រ្ទីបដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺជាផ្លូវរូងក្រោមដីមានបន្ទប់ទឹក ផ្ទះបាយ និងបន្ទប់ប្រជុំមានបំពាក់ម៉ាស៊ីនត្រជាក់ដែលបម្រើជាប៉ុស្តិ៍បញ្ជាការសម្រាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ។

 ផ្លូវរូងក្រោមដែលផ្លូវខ្លះមានកម្ពស់ ២ម៉ែត្រនេះ អាចចូលដល់ពីបរិវេនមន្ទីរពេទ្យ ដែលធ្លាប់មានជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ស្វែងរកទីជម្រក ហើយត្រូវបានប្រើប្រាស់ដោយក្រុមជីវពលហាម៉ាស់ជាខែលមនុស្សគេចចេញពីសង្រ្គាម ។

 លោកវរសេនីយ៍ឯក Elad Tsuri គឺជាមេបញ្ជាការកងពលតូចរថពាសដែកអ៊ីស្រាអែលដែលបានស្វែងរកឃើញផ្លូវរូងក្រោមដីនេះ និយាយថា នោះគឺជាផ្លូវដែលពួកគេរស់រាន ដោយសារតែពួកគេប្រើប្រាស់មន្ទីរពេទ្យជាខែលមនុស្សដើម្បីការពារពួកគេ ហើយនៅទីនេះ ពួកគេអាចស្នាក់នៅបានយូរ ពីព្រោះថាមានបន្ទប់បំពាក់ម៉ាស៊ីនត្រជាក់នៅក្នុងនោះ ។

 គួរឲ្យដឹងថា អ៊ីស្រាអែលបានចោទប្រកាន់ជាយូរមកហើយថា ក្រុមហាម៉ាស់ ប្រើប្រាស់មន្ទីរពេទ្យ Al Shifa ជាមន្ទីរគ្រប់គ្រង និងទីបញ្ជាការរបស់ពួកគេ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយរបស់ពួកគេដើម្បីលាក់ខ្លួនកងកម្លំាងរបស់ពួកគេនៅក្នុងចំណោមជនស៊ីវិល ។

 ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស់ និងក្រុមមន្រ្តីមន្ទីរពេទ្យ បានច្រានចោលការចោទប្រកាន់បែបនេះ ហើយមន្ទីរពេទ្យ ស្ថិតនៅកណ្តាលការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមលើភាគីទាំង ២ ក្នុងនោះប៉ាឡេស្ទីន ចោទប្រកាន់អ៊ីស្រាអែលថាមានគោលដៅលើមន្ទីរពេទ្យ ហើយអ៊ីស្រាអែលចោទប្រកាន់ថា ទីតាំងមួយនេះ ត្រូវបានប្រើជាកន្លែងផ្តល់ជម្រកលាក់ខ្លួនដល់ក្រុមប្រដាប់អាវុធហាម៉ាស់ ។

 ក្រុមអ្នកសារព័ត៌មាន ត្រូវបានដឹកតាមរថយន្តយោធាអ៊ីស្រាអែលទៅកាន់បរិវេនមន្ទីរពេទ្យនៅតំបន់ភាគខាងជើងហ្គាហ្សា ឆ្លងកាត់អគាររងការបំផ្លិចបំផ្លាញ អំឡុងការវាយប្រហាររយៈពេលជិត ៧សប្តាហ៍របស់អ៊ីស្រាអែលលើតំបន់បិទច្រកប៉ាឡេស្ទីនមួយនេះ ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm