​​កម្ពុជាមាននិស្សិត ២៨ ប្រទេសសិក្សាជំនាញវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណបសម្រាប់ជនពិការ

2023/11/24 12:10:15 am        145

ភ្នំពេញ ៖កម្ពុជាមានមោទនភាពដែលមានដេប៉ាតឺម៉ង់វិស្វកម្ម ឧបករណ៍សិប្បនិម្មិត និងរណបមួយ បានក្លាយជាស្ថាប័នឈានមុខគេក្នុងពិភពលោក ដែលមាននិស្សិតមកពី ២៨ ប្រទេសមកសិក្សា ផ្តល់ជាគំរូក្នុងការបង្កើតសាលា ៤ ប្រទេសដទៃទៀត ថែមទាំងក្លាយជាអ្នកដឹកនាំសម្ព័ន្ធ នៃសាលាបណ្តុះបណ្តាលសិប្បនិមិត្ត និងរណប នៅអាស៊ី ។

​លោកស្រី ខេង ស៊ីសារី នាយិកាប្រចាំប្រទេស នៃអង្គការ Exceed Worldwide និងជានាយិកា DPO នាឱកាសប្រារព្ធខួបទី៣០ ឆ្នាំ របស់ដេប៉ាតឺម៉ង់វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថា សម្រាប់កម្ពុជា ថ្នាលបង្រៀននិងផលិតឧបករណ៍សិប្បនិម្មិត និងរណប អតីតជាសាលាបច្ចេកទេសអវៈយវៈសប្បនិម្មិត និងរណបកម្ពុជានេះមានអាយុកាល ៣០ ហើយ ដែលបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៣ មកដើម្បីបណ្តុះបណ្តាលអ្នកជំនាញផ្នែកឧបករណ៍សិប្បនិមិត្ត និងរណប ១៥០ នាក់ ដើម្បីបំពេញតម្រូវការនៅកម្ពុជា ហើយ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ពីសមាគមអន្តរជាតិ នៃផ្នែកជំនាញឧបករណ៍សិប្បនិមិត្ត និងរណប នៅឆ្នាំ១៩៩៨។ 

លោកស្រីបន្តថាសាលានេះបានផ្តល់នូវការបណ្តុះបណ្តាលដែលមានការទទួលស្គាល់ជាអន្តរជាតិ ដល់សិស្សនិស្សិត ដែលមកពីប្រទេសផ្សេងៗ ដែលដំបូងនៅក្នុងតំបន់ ហើយក្រោយមក ក៏មានបណ្តាប្រទេសផ្សេងៗជាច្រើនទៀត ហើយនិស្សិតបរទេសដំបូងគេ មកពីប្រទេសឡាវ នៅឆ្នាំ១៩៩៨ ហើយឥឡូវនេះមាននិស្សិត ៣៥៤ នាក់មកពី ២៨ ប្រទេស ។  

ក្នុងឱកាសនោះដែរឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមាន ប្រសាសន៍ថា ជាមោទនភាព១ ដែលការបណ្តុះបណ្តាលបច្ចេកទេស ផលិតឧបករណ៍ អវយវៈសិប្បនិម្មិត និងរណប និងការស្តារលទ្ធភាពពលកម្ម កាយសម្បទានេះ បានឆ្លើយ តបយ៉ាងប្រសើរទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា ។

សូមជម្រាបជូនថា សាលា CSPO នេះត្រូវបានដាក់ឱ្យនៅក្រោមរចនាសម្ពន្ធរបស់វិទ្យាស្ថានជាតិសង្គមកិច្ច កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ និងបានប្រែក្លាយជាដេប៉ាតឺម៉ងវិស្វកម្មឧបករណ៍អវយវយៈសិប្បនិម្មិត និងរណប រហូតមកដល់បច្ចុប្បន្ន ។ ដេប៉ាតឺម៉ង់នេះ មានកម្មវិធីបង្រៀនកម្រិតបរិញ្ញបត្រ លើជំនាញអ្នកបច្ចេកទេសឧប ករណ៍អវយវយៈសិប្បនិម្មិត និងរណប និងកម្រិតវិញ្ញបនបត្រ លើជំនាញជំនួយការអ្នកបច្ចេកទេសផលិតអវយវយៈសិប្បនិម្មិត និងរណប ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm