
អដ្ឋិធាតុនៃទាហានស្ម័គ្រចិត្ដប្រជាជនចិន ដែលបានពលីជីវិតរបស់ពួកគេនៅក្នុងសង្រ្គាមមួយដើម្បីទប់ទល់នឹងការឈ្លានពានរបស់អាមេរិក និងជួយប្រទេសកូរ៉េក្នុងឆ្នាំ១៩៥០ដល់៥៣នោះ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីពិធីប្រគល់មួយត្រូវបានរៀបចំធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ពិធីប្រគល់ទទួលត្រូវបានធ្វើឡើងនៅឯអាកាសយានដ្ឋានអន្ដរជាតិ អ៊ីនឆុន (Incheon) ភាគខាងលិចរដ្ឋធានីសេអ៊ូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
នៅក្នុងអំឡុងពេលពិធីប្រគល់ទទួលនេះ អ្នកតំណាងមកពីប្រទេសចិន និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើឯកសារប្រគល់ទទួល។ អគ្គរដ្ឋទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង លោកស៊ីង ហៃមីង (Xing Haiming) បានយកទង់ជាតិចិនគ្របពីលើមឈូសអដ្ឋិធាតុ ហើយភាគីចិនបានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ។
កងកិត្ដិយសចិនពេលនោះ បានអមការពារមឈូសទៅកាន់យន្ដហោះ Y-20 ១គ្រឿងរបស់កងទ័ពអាកាសចិន។
នៅម៉ោងប្រមាណជាង១១:៣២នាទី យន្ដហោះដឹកអដ្ឋិធាតុដែលនៅសេសល់ និងរបស់របរចំនួន៣៣៥ដុំរបស់ទាហានដែលស្លាប់ដែលអមដំណើរដោយយន្ដហោះប្រយុទ្ធពីរគ្រឿងធន J-20នោះ បានទៅចុះចតនៅឯអាកាសយានដ្ឋានអន្ដរជាត សិនយ៉ាង តាវស៊ាន (Shenyang Taoxian) ក្នុងខេត្ដ លាវ នីង ភាគឦសានប្រទេសចិន។
ប្រទេសចិននិងប្រទេសកូរ៉េខាងត្បូង យោងតាមច្បាប់អន្ដរជាតិ និងគោលការណ៍មនុស្សធម៌ បានបំពេញដោយជោគជ័យនូវការប្រគល់ទទួលអដ្ឋិធាតុ៩លើកជាបន្ដបន្ទាប់ ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២២ ពាក់ព័ន្ធនិងអដ្ឋិធាតុនៃទុក្ករបុគ្គលចំនួន៩១៣នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង រួមជាមួយនឹងបញ្ជីវត្ថុពាក់ព័ន្ធ។