
នគរបាលហៃទី បាននិយាយថា មេដឹកនាំក្រុមជនអន្ធពាលជនជាតិហៃទីម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចាប់ពង្រត់ពលរដ្ឋអាមេរិកបីនាក់ដោយកាំភ្លើង នៅក្នុងឧប្បត្តិហេតុពីរផ្សេងគ្នានៅក្នុងប្រទេសការ៉ា អ៊ីបដែលកំពុងជ្រួលច្របល់នេះ ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។
នគរបាលជាតិហៃទីដែលបានបង្ហោះរូបថតរបស់ Fleronvil ដែលដៃជាប់ខ្នោះនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន បាននិយាយថា លោក Jhon Peter Fleronvil ត្រូវបានធ្វើបត្យាប័ន កាលពីថ្ងៃចន្ទ។ លោក Fleronvil ត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ នៅពេលដែលគាត់ត្រូវបានចាប់ខ្លួននៅទីក្រុង Fort-Liberté ភាគឦសាននៃប្រទេសហៃទី ខណៈពេលដែលគាត់ព្យាយាមធ្វើដំណើរទៅកាន់សាធារណរដ្ឋដូមីនីក ដែលនៅជិតខាង ដោយឆ្លងកាត់ព្រំដែន Ouanaminthe-Dajabón។
ដីកាចាប់ខ្លួន FBI និងលិខិតបញ្ជាក់ឈ្មោះ Fleronvil ដែលមានឈ្មោះដំបូងសរសេរថា «John» នៅក្នុងឯកសារតុលាការសហរដ្ឋអាមេរិក ត្រូវបានដាក់នៅតុលាការសហព័ន្ធស្រុកកូឡុំប៊ី កាលពីថ្ងៃទី៧ ខែវិច្ឆិកា។ គាត់បានបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃអង្គារ នៅទីក្រុងម៉ៃអាមី នៅចំពោះមុខចៅក្រមសហព័ន្ធ លោក ស្រី Lisette M. Reid ។
លោក Fleronvil គឺជាសមាជិកនៃក្រុមជនអន្ធពាលដ៏ឃោរឃៅនៅតំបន់ជនបទ Kokorat san Ras ។ ក្រុមប្រដាប់អាវុធត្រូវបានគេកំណត់អត្តសញ្ញាណនាពេលថ្មីៗនេះ នៅក្នុងរបាយការណ៍ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើប្រទេសហៃទី ហើយប្រតិបត្តិការនៅក្នុងជ្រលងភ្នំ Artibonite ដែលដាំស្រូវរបស់ប្រទេសនេះនៅចន្លោះក្រុងទីក្រុងព័រអូប្រាំង(Port-au-Prince) ទៅភាគខាងត្បូង និងទីក្រុង Port-de-Paix នៅភាគពាយព្យ។