
ក្រុមអាជ្ញាធរនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កម្មករ ៤១នាក់ជាប់ខ្លួននៅក្នុងផ្លូវក្រោមដីឥណ្ឌា ជិតសង្រ្គោះបានហើយ ក្រោយជំនះឧបសគ្គសំខាន់ៗជាច្រើនកាលពីយប់កន្លងទៅ ។
កាលពីដំបូងឡើយ ក្រុមជួយស្រ្គោះរំពឹងថា នឹងអាចជួយសង្រ្គោះកម្មករជាប់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពេលដែលគំនរបាក់បែកបិទផ្លូវចុងក្រោយខួងរួច មុនពេលបំពង់ជម្លៀសខ្លួនអាចស៊កចូលបាន ហើយនិងទាញកម្មករមកកាន់ទីសុវត្ថិភាព ។
ក្រុមអាជ្ញាធរ បាននិយាយថា កម្មករទាំងអស់នេះ បានជាប់ខ្លួនក្នុងផ្លូវរូងក្រោមដីប្រវែង ៤,៥គ.ម ស្ថិតនៅក្នុងរដ្ឋ Uttarakhand អស់រយៈពេល ១១ថ្ងៃមកហើយ ចាប់តាំងពីវាបាក់កាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ហើយពួកគេបច្ចុប្បន្នមានសុវត្ថិភាពទេ ដោយសារតែការចូលដល់ពន្លឺ អុកស៊ីសែន ចំណីអាហារ ទឹក និងឱសថ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរ ពុំបាននិយាយពីមូលហេតុអ្វីដែលបណ្តាលឲ្យផ្លូវក្រោមដីនេះបាក់នោះទេ ប៉ុន្តែតំបន់មួយនេះ តែងតែកើតមានបំណាក់ដីស្រុត ការរញ្ជួយដី និងទឹកជំនន់ជាញឹកញាប់ ៕