
យោងតាមក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានឲ្យដឹងថា ក្រុមអាជ្ញាធនៅក្នុងប្រទេសអាល្លឺម៉ង់បានចុះឆែកឆេរលំនីឋានចំនួន១៥ខ្នងដែលជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស ព្រមទាំងក្រុមគាំទ្រប៉ាឡេស្ទីនសាមីដុន(Samidoun)
នៅថ្ងៃព្រហស្បតិ៍នេះ។ ការែកឆេរ បានធ្វើឡើងបន្ទាប់ពីមានបម្រាមថ្មីមួយដែលបានដាក់ទៅលើក្រុមទាំងពីរនេះ។
គេនិយាយថា ការឆែកឆេរនៅក្នុងរដ្ឋចំនួន៤ររបស់អាល្លឺម៉ង់ ដែលបានចាប់ផ្ដើមនៅម៉ោង៦ព្រឹក មានគោលបំណង ដើម្បីអនុវត្ដន៍បម្រាម ក៏ដូចជាបោសសម្អាតហេដ្ឋរចនាសម្ព័នខុសច្បាប់របស់ក្រុមហាម៉ាស ដែលគេបានកំណត់មុខសញ្ញាជាអង្គការភេរវជននៅក្នុងប្រទេស ហើយនិងក្រុមសាមីដុនផងដែរ៕