
ដើមឈឺពណ៌សកម្ពស់ ៨២ហ្វីត (ប្រមាណជាង ២៤ម៉ែត្រ) យកពីភ្នំអាល់ ត្រូវបានយកទៅតាំងនៅទីលាន St. Peter's Square ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាថ្ងៃព្រហស្បតិ៍ (ទី២៣ ខែវិច្ឆិកា) ពោលគឺនៅមុនរដូវកាលបុណ្យណូអែលដ៏គួរឲ្យរីករាយ។
ដើមឈើនេះបានទៅពីតំបន់ព្រៃក្បែរទីក្រុង Cuneo នៃប្រទេសអ៊ីតាលី ដែលនៅជាប់ព្រំដែនជាមួយប្រទេសបារាំង ក្នុងតំបន់ Piedmont ហើយត្រូវបានយកទៅតាំងដោយម៉ាស៊ីនស្ទូចចំនួន២។
ដើមឈើ ឬដើមណូអែលនេះ នឹងត្រូវបានដាក់ភ្លើងបំភ្លឺនៅថ្ងៃទី៩ ខែធ្នូ ហើយវានឹងត្រូវបានតុបតែងដោយផ្ការុក្ខជាតិរាប់ពាន់ ជាផ្កាភ្នំពណ៌សនិមិត្តរូប ដែលដុះនៅភ្នំអាល់៕