ភាគីចិនកំពុងត្រៀមរៀបចំការចុះអនុស្សរណៈយោគយល់ជាមួយអាជ្ញាធរមីន លើកិច្ចសហប្រតិបត្តិការ ៣ ឆ្នាំ តាមការស្នើសុំរបស់រាជរដ្ឋាភិបាល

2023/11/24 02:07:04 am        103

ភ្នំពេញ ៖ ភាគីចិនកំពុងត្រៀមរៀបចំការចុះអនុស្សរណៈយោគយល់ជាមួយអាជ្ញាធរមីន លើកិច្ចសហប្រតិបត្តិការ ៣ ឆ្នាំ តាមការស្នើសុំរបស់រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមីន។ ជាមួយគ្នានេះប្រទេសចិន បានបង្ហាញពីបំណងក្នុងការគាំទ្រដល់ភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជា នៅក្នុងការជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា គឺការជំរុញប្រទេសមិនមែនជារដ្ឋភាគី ឱ្យចូលរួមជារដ្ឋសមាជិក និងចូលរួមកិច្ចប្រជុំឆ្នាំក្រោយ។

នេះជាការលើកឡើងខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Shen Tian អនុតំណាងអចិន្រ្តៃយ៍នៃសាធារណរដ្ឋប្រជា មានិតចិន ប្រចាំអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំលើកទី២១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ 

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងទំនាក់ទំនងដ៏រឹងមាំជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែចូលរួមកសាង និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ និងការគាំទ្រដល់កម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កិច្ចប្រជុំស្តីពីសិទ្ធិមនុស្ស ការរំសាយសពា្វវុធ និងបញ្ហាក្នុងតំបន់ផ្សេងទៀត។ ទោះបីសាធារណរដ្ឋប្រជាមានិតចិន មិនមែនជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប៉ុន្តែប្រទេសចិនគឺជារដ្ឋសង្កេតការណ៍ និងតែងតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការងារបោសសម្អាតមីន ជំនួសការចូលរួមចំណែកក្នុងអនុសញ្ញានេះ។

លោក Shen Tian បានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ទោះបីជាចិនមិនមែនជារដ្ឋភាគីក្តី ហើយភាគីចិននឹងបន្តជួយគាំទ្រកម្ពុជា ក្នុងការងារសកម្មភាពមីន រួមទាំងហិរញ្ញវត្ថុ សម្ភារៈ និងការបណ្តុះបណ្តាល ជាដើម។ ភាគីចិនកំពុងត្រៀមរៀបចំការចុះអនុស្សរណៈយោគយល់ជាមួយអាជ្ញាធរមីន លើកិច្ចសហប្រតិបត្តិការ ៣ឆ្នាំ តាមការស្នើសុំរបស់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន។ ជាមួយគ្នានេះ ប្រទេសចិន បានបង្ហាញពីបំណងក្នុងការគាំទ្រដល់ភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជា នៅក្នុងការជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា គឺការជំរុញប្រទេសមិនមែនជារដ្ឋភាគី ឱ្យចូលរួមជារដ្ឋសមាជិក និងចូលរួមកិច្ចប្រជុំឆ្នាំក្រោយ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm