
សំលេងស៊ីរ៉ែនប្រកាសអាសន្ន កំពុងបន្លឺឡើង ដោយមានការបាញ់កាំភ្លើងចូលមក និងការផ្ទុះជាច្រើន ត្រូវបានគេឮនៅព្រំដែនអ៊ីស្រាអែល-លីបង់ នៅថ្ងៃព្រហស្បតិ៍នេះ ។
អ៊ីស្រាអែល និងក្រុមហេសប៊ូឡា បានបង្កើនការបាញ់គ្រាប់រ៉កែតដាក់គ្នាទៅវិញទៅមក បន្ទាប់ពីក្រុមហាម៉ាស បានវាយប្រហារលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលាមក។
ក្រុមហេសប៊ូឡា ជាសម្ព័នមិត្ដរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស បាននិយាយថា សកម្មប្រយុទ្ធហេសប៊ូឡា៨៥នាក់ ត្រូវបានសម្លាប់ តាំងពីអំពើហិង្សាបានផ្ទុះឡើង នៅតាមព្រំដែនមក៕