ការតវ៉ាដោយហិង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី Dublin របស់ប្រទេសអៀរឡង់ បន្ទាប់ពីមនុស្ស៤ នាក់រួមទាំងកុមារតូចៗចំនួន ៣នាក់បានរងរបួសនៅក្នុងការវាយប្រហារដែលគេសង្ស័យថាបានចាក់ដោយកាំបិត។
ក្រុមបាតុករបានប៉ះទង្គិចជាមួយនគរបាលនៅកណ្តាលទីក្រុង កាលពីថ្ងៃព្រហស្បតិ៍ប៉ុន្មានម៉ោងបន្ទាប់ពីក្មេងស្រីវ័យ ៥ ឆ្នាំនិងស្ត្រីវ័យ ៣០ ឆ្នាំម្នាក់បានរងរបួសធ្ងន់ក្នុងការវាយប្រហារនៅខាងក្រៅសាលារៀនក្នុងទីក្រុង Dublin ។ នគរបាលបាននិយាយថា ពួកគេកំពុងសម្រាកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ។