ប្រទេសប៉ាគីស្ថានបានបញ្ជាក់ថា ខ្លួនកំពុងទារយកប្រាក់ចំនួន ៨៣០ ដុល្លារអាមេរិកពីជនភៀសខ្លួនគ្មានឯកសារ ដែលចង់ចាកចេញពីប្រទេសនេះ។

ការបង់ប្រាក់ដើម្បីចាកចេញ អនុវត្តចំពោះអ្នកដែលមកដល់ដោយគ្មានទិដ្ឋាការ។ កាលពីខែតុលា ប្រទេសប៉ាគីស្ថាន បានប្រកាសថា ខ្លួននឹងនិរទេសជនបរទេសគ្មានឯកសារចំនួន១,៧ លាននាក់ចេញពីប្រទេស ប្រសិនបើពួកគេមិនព្រមចាកចេញត្រឹមថ្ងៃទី១ ខែវិច្ឆិកា។ភាគច្រើន ជាជនជាតិអាហ្វហ្គានីស្ថាន រួមទាំងមនុស្សរាប់សែននាក់ដែលបានភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន នៅពេលដែលពួកតាលីបង់បានឡើងកាន់អំណាច កាលពីឆ្នាំ ២០២១។

អ្នកដែលមានទិដ្ឋាការផុតកំណត់ នឹងត្រូវគិតប្រាក់អាស្រ័យលើរយៈពេលដែលពួកគេបានស្នាក់នៅលើសពេលវេលាកំណត់។ ការបង់ប្រាក់សម្រាប់ការចាកចេញនេះ មិនអនុវត្តចំពោះអ្នកទាំងឡាយ ដែលធ្វើដំណើរត្រឡប់ទៅអាហ្វហ្គានីស្ថានវិញនោះទេ។
យោងតាមអង្គការលើកលែងទោសអន្តរជាតិ ប្រជាជនអាហ្វហ្គានីស្ថានជាច្រើនដែលបានមកដល់ប៉ាគីស្ថាននៅពេលដែលទីក្រុងកាប៊ុលបានធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមតាលីបង់បានប្រឈម នឹងការពន្យារពេលក្នុងការទទួលបានឯកសារ។ប្រទេសប៉ាគីស្ថានមិនមែនជាភាគីនៃអនុសញ្ញាជនភៀសខ្លួនទេ ហើយបាននិយាយថា ខ្លួនមិនទទួលស្គាល់ជនជាតិអាហ្វហ្គានីស្ថានណាមួយដែលរស់នៅក្នុងព្រំដែនរបស់ខ្លួនជាជនភៀសខ្លួននោះទេ។

អ្នកការទូតជាន់ខ្ពស់មួយរូបនៅប្រទេសប៉ាគីស្ថានបានប្រាប់សារព័ត៌មាន BBC ថា ថ្លៃសេវានេះ មានការព្រួយបារម្ភជាពិសេសនៅពេលដែលត្រូវបានអនុវត្តចំពោះមនុស្សដែលត្រូវបានផ្លាស់ទីលំនៅដោយផ្អែកលើហេតុផលមនុស្សធម៌។ ពួកគេបាននិយាយថា នៅក្នុងប្រទេសជាច្រើន ប្រសិនបើអ្នកស្នាក់នៅលើសកាលកំណត់ក្នុងទិដ្ឋាការ អ្នកត្រូវតែបង់ប្រាក់ ពុំនោះទេ អ្នកត្រូវបានចាកចេញ។
បញ្ហាគឺការគិតប្រាក់ ចំពោះអ្នកទាំងឡាយដែលយើងកំពុងទទួលយកទិដ្ឋាការមនុស្សធម៌។ មិនចាំបាច់ សម្រាប់មនុស្សដែលយើងកំពុងទទួលយកទេ ព្រោះពួកគេបានធ្វើការឱ្យយើង ប៉ុន្តែមនុស្សទាំងនោះសុទ្ធតែមនុស្សដែលអង្គការ UNHCR មើលឃើញថាមានតម្រូវការមនុស្សធម៌៕