អ៊ីស្រាអែល និងក្រុមហាម៉ាស នឹងចាប់ផ្តើមបទឈប់បាញ់រយៈពេលបួនថ្ងៃនៅថ្ងៃសុក្រនេះ

2023/11/24 05:36:08 pm        254

ក្រុមអ្នកសម្រុះសម្រួលក្នុងប្រទេសកាតា បាននិយាយថា អ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នឹងចាប់ផ្តើមបទឈប់បាញ់រយៈពេល ៤ ថ្ងៃនៅព្រឹកថ្ងៃសុក្រនេះ ដោយក្រុមដំបូងនៃចំណាប់ថ្នូរស្ត្រី និងកុមារចំនួន ១៣ នាក់ របស់អ៊ីស្រាអែល នឹងត្រូវបានដោះលែងនៅល្ងាចថ្ងៃដដែលនេះ។

បណ្ដាមហាអំណាចពិភពលោកបានស្វាគមន៍យ៉ាងប្រុងប្រយ័ត្នចំពោះដំណឹងនេះ ប៉ុន្តែការប្រយុទ្ធគ្នាបានបន្ត ដោយក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា មន្ទីរពេទ្យមួយក្នុងទីក្រុងហ្កាហ្សា ស្ថិតក្នុងចំណោមគោលដៅដែលត្រូវបានទម្លាក់គ្រាប់បែក ខណៈនៅសល់ប៉ុន្មានម៉ោងទៀតដល់ការចាប់ផ្តើមនៃការផ្អាកលើកដំបូងនៅក្នុងសង្គ្រាមដ៏ឃោរឃៅជិតប្រាំពីរសប្តាហ៍នេះ។ ភាគីទាំងពីរក៏បានផ្តល់សញ្ញាថាការផ្អាកនេះនឹងមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះមុនពេលការប្រយុទ្ធបន្តទៀត។

ក្រសួងការបរទេសរបស់ប្រទេសកាតាបាននិយាយថា បទឈប់បាញ់នឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹក ម៉ោងក្នុងស្រុក ហើយពាក់ព័ន្ធនឹងបទឈប់បាញ់ដ៏ទូលំទូលាយមួយនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។

អ្នកនាំពាក្យក្រសួងការបរទេស លោក ម៉ាជេត អាល់អានសារី (Majed Al-Ansari) បាននិយាយនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា ថា ជំនួយបន្ថែមនឹងចាប់ផ្តើមហូរចូលទៅក្នុងតំបន់ហ្កាហ្សា ហើយក្រុមចំណាប់ថ្នូរដំបូងរួមទាំងស្ត្រីវ័យចំណាស់ នឹងត្រូវបានដោះលែងនៅម៉ោង ៤ រសៀល (ម៉ោងក្នុងស្រុក) ព្រមទាំងចំនួនសរុបនៃចំណាប់ថ្នូរទាំង៥០នាក់ នឹងត្រូវដោះលែងក្នុងរយៈពេល ៤ ថ្ងៃនេះ។

ក្រុមហាម៉ាស ដែលត្រូវបានគេរំពឹងថានឹងប្រកាសបទឈប់បាញ់ជាមួយអ៊ីស្រាអែល រយៈពេលមួយថ្ងៃមុនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតែបន្តការចរចា បានបញ្ជាក់នៅលើបណ្ដាញតេឡេក្រាមរបស់ខ្លួនថា អរិភាពទាំងអស់ពីកងកម្លាំងរបស់ខ្លួននឹងត្រូវឈប់ ខណៈយោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួននឹងឈរជើងនៅខាងក្រោយតំបន់ខ្សែបន្ទាត់បទឈប់បាញ់មួយនៅខាងក្នុងហ្កាហ្សា ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងរបស់ខ្លួននោះទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm