ក្រុមហាម៉ាស បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សប្រហែល ៣០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀនមួយ ដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សាភាគខាង ជើង។

សាលារៀននេះ មានមូលដ្ឋាននៅក្នុងជំរុំជនភៀសខ្លួន Jabalia ដែលអគារជាច្រើន បានក្លាយជាកម្ទេចកម្ទី បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លា ចាប់តាំងពីថ្ងៃទី៧ ខែតុលា។
ការវាយប្រហារនោះ បានកើតឡើងនៅល្ងាច មុនពេលមានការផ្អាកក្នុងការប្រយុទ្ធគ្នាជាបណ្តោះអាសន្ន រយៈពេល៤ថ្ងៃ ដែលនឹងត្រូវចាប់ផ្តើម នៅថ្ងៃសុក្រ ម៉ោង៧ព្រឹក ដែលនឹងឃើញចំណាប់ថ្នូរអ៊ីស្រាអែលនិងអ្នកទោសប៉ាឡេស្ទីន ត្រូវបានដោះលែងផងដែរ។

កិច្ចព្រមព្រៀងនេះ មានបទឈប់បាញ់ពេញលេញ ដោយមិនមានការវាយលុកពីអាកាស ឬដី និងនៅលើមេឃមិនមានយានដ្រូន ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ កើតឡើង ក្នុងបរិយាកាសមានសុវត្ថិភាព។