បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣នេះ ឈ្មោះ ទក ភីរ៉ាវីន សិស្ស ដែលមកពីវិទ្យាល័យ ១០ មករា ១៩៧៩ ដែលស្ថិតនៅខេត្តសៀមរាប ទទួលបាននិទ្ទេស A ក្នុងលំដាប់ពិន្ទុ ១០០ ក្នុងចំណោមនិទ្ទេស A សរុបចំនួន ១៦៧៣ នាក់ ទូទាំងប្រទេស។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានប្រាប់ BTV ឱ្យដឹងនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា យុវជន ទក ភីរ៉ាវីន ពិតជាទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា លើកតែងតែភាសាបរទេសដែលបាននិទ្ទេស B ដែលជាហេតុធ្វើឱ្យយុវជនរូបនេះ អាចក្តាប់យកពិន្ទុរហូតដល់ ១០០ ពេញខ្ពស់ជាងគេនៅទូទាំងប្រទេស។
បើតាមលោក លី ប៊ុនណា ជាលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តសៀមរាប សិស្សរបស់យើងប្រឡងជាប់រហូតដល់ទៅ ៨០,៨៩ ភាគរយ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៨៨ នាក់៕


