បាត់ដំបង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ ក្រុមការងារ CMAC បានប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ឯកឧត្តម ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា CMAK បានបង្ហោះសារលើបណ្ដាញសង្គមហ្វ៊េសប៊ុកថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ មិនមែនហូរតា មទឹកទេតែក្រោយទឹកហូរច្រោះអស់ដី ចេញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះហ្នងនៅតាមផ្លូវ។
ឯកឧត្ដម បានបន្តអំពាវនាវចំពោះបងប្អូនរស់នៅតំបន់ទឹកជំនន់និងជាតំបន់គ្រាប់មីន សូមមេត្តាប្រុងប្រយ័ត្ន ! និងករណីមានឃើញគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជូនប៉ូលិសមូលដ្ឋាន ឬកម្លាំងស៊ីម៉ាក់ជាបន្ទាន់៕







