ជូ ស៊ិន​ទិ ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​ព្រៃវែង ១-០ ក្នុងពាន League Cup

2021/06/14 04:38:57 pm        71

​បាល់ទាត់៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ព្រៃវែងដោយ​លទ្ធ​ផល ១-០ ក្នុង​ជំនួប​ពានរង្វាន់ League Cup 2021 By Forward ប្រចាំ​ពូ​ល B នៅ​ទីលាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ម្សិលមិញ ខណៈ ១​គ្រាប់​របស់​ក្រុម​ភ្ញៀវធ្វើ​សម្រេច​ដោយ​ខ្សែបម្រើ​វ័យក្មេង ជូ ស៊ិន​ទិ។​

​ជំនួប​សប្ដាហ៍​ទី​២ នេះ ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅវិញទៅមក និង​បាន​បង្កើត​ឱកាស​ជាច្រើនលើក ពិសេស​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​។ រហូតដល់​នាទី​៣៣ ទើប​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​នេះ បាន​បើក​ការ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុនដែល​ធ្វើ​សម្រេច​​ដោយ​កីឡាករ ជូ ស៊ិន​ទិ បន្ទាប់ពី​ទទួល​បាល់ទាត់​ហ្វ្រី​ឃី​ក​ពី​រៀមច្បង សួន សុវណ្ណ ហើយក៏​ជា​គ្រាប់​ជ័យជម្នះ​ផង​ដែរ បន្ទាប់ពី​ខេត្ត​ព្រៃវែង​ព្យាយាម​វាយបក​តែ​មិនបាន​សម្រេច។​ ប៉ុន្តែ​នៅ​នាទី​៣៣ កីឡាករ ជូ ស៊ិន​ទិ ក៏បាន​ទាត់​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុន ក្រោយ​ទទួល​បាល់ទាត់​ហ្វ្រី​ឃី​ក​ពី​រៀមច្បង សួន សុវណ្ណ ហើយក៏​ជា​គ្រាប់​ជ័យជម្នះ​ទាំង​ប្រផិត​ប្រផើយ​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ បន្ទាប់ពី​ខេត្ត​ព្រៃវែង​ព្យាយាម​វាយបក​តែ​មិនបាន​សម្រេច។​

​នេះ​គឺជា​ជ័យជម្នះ​លើកដំបូង​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ពានរង្វាន់​លក្ខណៈ​មិត្តភាព និង​ដកស្រង់​បទពិសោធន៍​នេះ បន្ទាប់ពី​ប្រកួត​បើកឆាក​របស់​ពួកគេ ដែល​គ្រោង​ជួប​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទីកាលពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា​កន្លងទៅ​ត្រូវ​បាន​លុបចោល បន្ទាប់ពី​រក​ឃើញ​ករណី​សង្ស័យ​វិជ្ជមាន​កូ​វីដ​-១៩ លើ​ក្រុមការងារ​ម្នាក់​របស់​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី។​ ​គួរ​បញ្ជាក់​ថា ការប្រកួត​ពានរង្វាន់ League Cup 2021 សប្ដាហ៍​ទី​២ គឺ​មាន​តែ ១​ប្រកួត​ប៉ុណ្ណោះ បន្ទាប់ពី​ការប្រកួត​រវាង​ក្រុម​វិសាខា និង​ក្លិប​ភ្នំពេញ​ក្រោ​នដែល​គ្រោង​ជួប​គ្នា​កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនាត្រូវ​បាន​លុបចោល​ភ្លាមៗ ក្រោយ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​រក​ឃើញ​ករណី​សង្ស័យ​វិជ្ជមាន​កូ​វីដ​-១៩ លើ​កីឡាករ ២​រូប​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​មុន​ការប្រកួត ១​ថ្ងៃ​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm