អ៊ុយក្រែន ៖ លោក សឺហ៊ី ឌឺកាច (Serhii Derkach) អនុរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ បាននិយាយនៅលើហ្វេសប៊ុកថា អ៊ុយក្រែន បានផ្តួចផ្តើមបង្កើតក្រុមត្រួតពិនិត្យដោយសហភាពអឺរ៉ុប (EU) នៅតាមព្រំដែនជាមួយប្រទេសប៉ូឡូញ ជាកន្លែងដែលក្រុមហ៊ុនដឹកជញ្ជូនប៉ូឡូញ បានបិទច្រកត្រួតពិនិត្យសំខាន់ៗ អស់រយៈពេលជាងពីរសប្តាហ៍។
លោកឌឺកាច បាននិយាយថា ទីក្រុងគីវ ស្នើឲ្យអ្នកសង្កេតការណ៍សហភាពអឺរ៉ុប កត់ត្រាស្ថានភាព នៅជិតប៉ុស្តិ៍ត្រួតពិនិត្យ«ថាតើទំនិញគ្រោះថ្នាក់ ត្រូវបានអនុញ្ញាតដោយរបៀបណា ជំនួយមនុស្សធម៌ឆ្លងកាត់ព្រំដែន ហើយសំខាន់បំផុត តើលក្ខខណ្ឌអ្វីខ្លះ ដែលអ្នកបើកបររបស់យើង បានជាប់គាំង អស់រយៈពេលជាងពីរសប្តាហ៍នោះ?»។
លោក បានបន្ថែមថា៖«លិខិតផ្លូវការមួយ ដែលមានសំណើបែបនេះ ត្រូវបានបញ្ជូនទៅរួចហើយ។ យើងកំពុង រង់ចាំការឆ្លើយតប»។
មន្ត្រីរូបនេះ ក៏បាននិយាយផងដែរថា ទីក្រុងគីវ បានចាប់ផ្តើមប្រមូលទិន្នន័យសម្រាប់ការជម្លៀសអ្នកបើកបរអ៊ុយក្រែន ពីព្រោះខ្លួន មិនបានយល់ព្រមលើការជម្លៀសនេះទេ ក្នុងអំឡុងពេលការចរចាជាមួយអាជ្ញា ធរមូលដ្ឋាន និងកណ្តាលនៃប្រទេសប៉ូឡូញ និងសហភាពអឺរ៉ុប។

