បារ៉ែន ៖ ប្រទេសបារ៉ែន បាននិងកំពុងស្ថានភាពនយោបាយដ៏ភាពតានតឹង ចាប់តាំងពីសង្គ្រាម បានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ខណៈដែលប្រទេសនេះ ព្យាយាមបន្ធូរបន្ថយកំហឹងជាសាធារណៈចំពោះជម្លោះ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ ខណៈពេលដែលរក្សាកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលដែលបាននាំរដ្ឋឈូងសមុទ្រនេះ កាន់តែខិតទៅជិតសហរដ្ឋអាមេរិក។
សម្រាប់ប្រទេសបារ៉ែនដ៏តូច ដែលផ្តល់ទីតាំងដល់កងនាវាចរណ៍ទី៥ របស់កងទ័ពជើងទឹកអាមេរិក ទំនាក់ទំនងជិតស្និទ្ធរបស់សហរដ្ឋអាមេរិក គឺជាកម្លាំងការពារដ៏សំខាន់មួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសមូស្លីមស៊ីអ៊ីតដ៏ធំ នៅទូទាំងឈូងសមុទ្រដែលទីក្រុងម៉ាណាម៉ា(Manama) បានស្តីបន្ទោសជាយូរមកហើយចំពោះការជំរុញប្រជាជនស៊ីអ៊ីតភាគច្រើនរបស់ខ្លួនប្រឆាំងនឹងរាជាធិបតេយ្យស៊ុននីរបស់ប្រទេសបារ៉ែន។
ប្រភព និងអ្នកវិភាគ បាននិយាយថា កិច្ចព្រមព្រៀងដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលបានចុះហត្ថលេខា នៅឆ្នាំ២០២០ ដោយប្រទេសបារ៉ែន នៅពេលលោក ដូណាល់ ត្រាំ ជាប្រធានាធិបតី បាននាំមកនូវអត្ថប្រយោជន៍អាជីវកម្មតិចតួចដល់ប្រទេសបារ៉ែន មិនដូចអ្វីដែលខ្លួនផ្តល់ជូនអារ៉ាប់រួមដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់ ដែលបានចុះហត្ថលេខា ក្នុងពេលតែមួយនោះទេ។ ប៉ុន្តែផលប្រយោជន៍យុទ្ធសាស្ត្រផ្សេងទៀត ដែលបារ៉ែនធានា គឺមានតម្លៃណាស់។

