ប្រតិកម្មពិភពលោកចំពោះបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស

2023/11/24 09:50:42 pm        59

អុីស្រាអែល ៖ បទឈប់បាញ់រយៈពេលបួនថ្ងៃនៅក្នុងតំបន់ហ្កាហ្សា បានចាប់ផ្តើមនៅថ្ងៃសុក្រ (២៤ វិច្ឆិកា) នេះ ដែលសម្រេចបានរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃពុធដំបូង ក្រោមកិច្ចព្រមព្រៀងដោះដូរសម្រាប់ដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់ ៥០នាក់ ពីតំបន់ហ្កាហ្សា ជាថ្នូរនឹងអ្នកទោសស្ត្រី និងកុមារប៉ាឡេស្ទីនប្រហែល ១៥០នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។

កិច្ចព្រមព្រៀងនេះបានទាក់ទាញប្រតិកម្មស្វាគមន៍ជាច្រើនពីអន្តរជាតិ។ ក្រសួងការបរទេសចិន បានសម្តែងក្តីសង្ឃឹមថា ចំណាត់ការនេះនឹងជួយសម្រាលទុក្ខលំបាកនៃវិបត្តិមនុស្សធម៌ ជំរុញការបន្ថយជម្លោះ និងបន្ធូរបន្ថយភាពតានតឹង។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៃសហភាពអឺរ៉ុប បានស្វាគមន៍កិច្ចព្រមព្រៀងដែលសម្រេចបានរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះ ហើយអេហ្ស៊ីបបានសាទរចំពោះជោគជ័យនៃការសម្រុះសម្រួលដែលខ្លួនបានធ្វើឡើងជាមួយប្រទេសកាតា និងសហរដ្ឋអាមេរិក ក្នុងការសម្របសម្រួល «បទឈប់បាញ់មនុស្សធម៌» នៅតំបន់ហ្កាហ្សា ស្ទ្រីប។

បណ្ដាប្រទេសជាច្រើនទៀតក៏បានស្វាគមន៍ចំពោះចំណាត់ការនេះផងដែរ ដូចជាសហរដ្ឋអាមេរិក បារាំង រុស្ស៊ី ទួរគី អង្គការឃ្លាំមើលសិទ្ធិមនុស្ស អ៊ីរ៉ង់ រដ្ឋាភិបាលអ៊ីស្រាអែល និងជនជាតិអ៊ីស្រាអែល ហ្ស៊កដានី ប៉ាឡេស្ទីន និងប្រទេសជាច្រើនទៀត។ ពួកគេសាទរចំពោះការផ្អាកនេះ ហើយបាននិយាយថា វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រាលបន្ទុកដល់ក្រុមគ្រួសារចំណាប់ថ្នូរ និងដោះស្រាយវិបត្តិមនុស្សធម៌នៅហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm