បាតុករគាំទ្ររបបរាជានិយម នៅប្រទេសនេប៉ាល់ ប៉ះទង្គិចជាមួយនគរបាល

2023/11/24 09:57:43 pm        42

នេប៉ាល់ ៖ នគរបាលក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែវិច្ឆិកា) បានប្រើដំបងផ្តៅ ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកពួកបាតុកររាប់ពាន់នាក់ ដែលទាមទារឲ្យមានការស្តារឡើងវិញនូវរបបរាជានិយម ដែលត្រូវបានលុបបំបាត់ចោល កាលពី ១៥ឆ្នាំមុន។

ក្រុមបាតុករ ដែលដាក់ឈ្មោះការតវ៉ានេះថា «យុទ្ធនាការពលរដ្ឋ» និយាយថា រដ្ឋាភិបាល ដែលលេចរូបរាងឡើងតាំងពីរបបរាជានិយម ត្រូវបានលុបបំបាត់ចោលនោះ ពោលគឺជាផ្នែកនៃកិច្ចព្រមព្រៀងបញ្ចប់ការបះបោរម៉ៅនិយម បានបរាជ័យ ក្នុងការសម្រេចតាមការប្តេជ្ញាចិត្ត ដើម្បីអភិវឌ្ឍប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកឲ្យរីកចម្រើន។

យោងតាមសាក្សី បានឲ្យដឹងថា ក្រុមបាតុករបានព្យាយាមរុះរើរបាំងរបស់នគរបាល នៅជាយក្រុងកាត់ម៉ាន់ឌូ (Kathmandu) ហើយដើរក្បួនទៅកាន់កណ្តាលនៃរដ្ឋធានី ដែលជំរុញឲ្យនគរបាលបង្ក្រាបកុបកម្មចូលអន្តរាគមន៍ និងទប់ស្កាត់ក្រុមមនុស្សទាំងនោះ។ មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា មន្ត្រីនគរបាលខ្លះ បានរងរបួស ដោយសារក្រុមបាតុករគប់ដុំថ្មដាក់។

សូមរំលឹកថា សភាជាប់ឆ្នោតពិសេសមួយ បានលុបបំបាត់របបរាជានិយម ដែលមានអាយុកាល ២៣៩ឆ្នាំក្នុងឆ្នាំ២០០៨ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលបានបញ្ចប់ការបះបោរម៉ៅនិយម ដែលបានសម្លាប់មនុស្ស ១៧.០០០នាក់ នៅចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ២០០៦ ហើយបានបង្កើតរបបសាធារណរដ្ឋសហព័ន្ធ។ ប៉ុន្តែអស្ថិរភាពនយោបាយ បានប៉ះពាល់ដល់ប្រទេសនេប៉ាល់ ចាប់តាំងពីការបញ្ចប់នៃរបបរាជានិយមនោះ ដោយមានការផ្លាស់ប្តូររដ្ឋាភិបាលជាង ១០លើក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm