ជប៉ុន ៖ មន្ត្រីឧតុនិយមជប៉ុន កំពុងព្រមានអំពីព្យុះព្រិល ភាគច្រើននៅតាមបណ្តោយឆ្នេរសមុទ្រជប៉ុន នៅភាគខាងជើង និងភាគខាងកើតប្រទេស ចាប់ពីរសៀលថ្ងៃសុក្រនេះរហូតដល់ថ្ងៃសៅរ៍។
ទីភ្នាក់ងារឧតុនិយមនិយាយថា លក្ខខណ្ឌបរិយាកាសមិនស្ថិតស្ថេរ ហើយពពកភ្លៀងនៅក្នុងតំបន់កំពុងវិវឌ្ឍ។ នៅភាគខាងជើងប្រទេសជប៉ុន ការធ្លាក់ព្រិលមានរហូតដល់ ៤០សង់ទីម៉ែត្រ ត្រូវបានព្យាករណ៍នៅក្នុងខេត្ត Hokkaido និងតំបន់ Tohoku ក្នុងរយៈពេល២៤ម៉ោង រហូតដល់ព្រឹកថ្ងៃសៅរ៍។
ខ្យល់បក់ត្រូវបានគេរំពឹងថានឹងឈានដល់៧២គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងខេត្ត Hokkaido និងខេត្ត Niigata ដែលមានល្បឿន៦៤គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងតំបន់ Hokuriku និង៥៤គីឡូម៉ែត្រក្នុងមួយម៉ោង នៅតំបន់ Tohoku ។
មន្ត្រីឧតុនិយម កំពុងព្រមានអំពីការរំខានចរាចរណ៍ ដោយសារព្យុះទឹកកក និងការធ្លាក់ព្រិល ព្រមទាំងការខូចខាតបង្កឡើងដោយសារខ្យល់។
ការប្រុងប្រយ័ត្ន ក៏ត្រូវបានណែនាំផងដែរទាក់ទងនឹងការដាច់ចរន្តអគ្គិសនី បណ្តាលមកពីការកកព្រិលនៅលើបណ្តាញខ្សែភ្លើង និងការកើនឡើងគ្រោះថ្នាក់។

