រថពាសដែកអ៊ីស្រាអែល ផ្លាស់ទីចេញឆ្ងាយពីតំបន់ហ្គាហ្សា ស្របពេលដែលបទឈប់បាញ់ចាប់ផ្តើម

2023/11/25 12:45:07 am        72

ហ្កាហ្សា ៖ សំណុំផ្សែងបានសំកាំងលើតំបន់ហ្គាហ្សា ហើយនៅព្រឹកថ្ងៃសុក្រនេះ រថពាសដែកអ៊ីស្រាអែល ត្រូវបានគេមើលឃើញផ្លាស់ទីចេញឆ្ងាយពីតំបន់បិទច្រកមួយនេះ ក្រោយពេលដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើម ។ 

គ្មានសេចក្តីរាយការណ៍នោះទេពីការទម្លាក់គ្រាប់បែក ការវាយប្រហារដោយកាំភ្លើងធំ ឬការវាយប្រហារដោយគ្រាប់រ៉ុក្កែត ពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចាប់ផ្តើមបទឈប់បាញ់រយៈពេល ៤ថ្ងៃ នៅក្នុងតំបន់ហ្គាហ្សានាថ្ងៃសុក្រនេះ គឺជាការផ្អាកសង្រ្គាមជាលើកដំបូង នៅក្នុងការប្រយុទ្ធគ្នាអស់រយៈពេល ៤៨ថ្ងៃ ដែលបានធ្វើឲ្យខ្ទេចខ្ទាំតំបន់បិទច្រករបស់ប៉ាឡេស្ទីនមួយនេះ ។ 

បទឈប់បាញ់ បានចាប់ផ្តើមកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃសុក្រ ពាក់ព័ន្ធនឹងបទឈប់បាញ់ទូលំទូលាយនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងហ្គាហ្សា ការដោះលែងស្រ្តីអ៊ីស្រាអែល ១៣នាក់ និងចំណាប់ថ្នូរកុមារ ដែលត្រូវបានចាប់ដោយក្រុមជីវពលហាម៉ាស់ ក្នុងថ្ងៃនេះ ហើយនិងអនុញ្ញាតឲ្យជំនួយហូរចូលដែនដីឡោមព័ទ្ធហ្គាហ្សា ។ 

ដោយឡែក អ្នកទោសប៉ាឡេស្ទីនយ៉ាងច្រើន ដែលបានជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីស្រាអែល នឹងត្រូវដោះលែងផងដែរ ជាការដោះដូរគ្នា ។ 

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅជិតតំបន់ភាគខាងជើងហ្គាហ្សា ពុំបានឮសកម្មភាពណាមួយរបស់កងទ័ពអាកាសនៅលើក្បាលនោះទេ ហើយក៏ពុំបានមើលឃើញដានបន្សល់ទុកពីការបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីននោះដែរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm