អ៊ីស្រាអែល ប្ដេជ្ញាថាសង្រ្គាមនៅមិនទាន់ចប់ទេ ខណៈបទឈប់បាញ់ត្រូវបានអនុវត្ត

2023/11/25 12:49:03 am        60

អុីស្រាអែល ៖ ចាប់តាំងពីជម្លោះជុំថ្មីបានចាប់ផ្តើមកាលពីប្រាំពីរសប្តាហ៍មុនមក សង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា មានគោលបំណងសំខាន់ពីរ គឺដើម្បីដកក្រុមហាម៉ាស ចេញពីអំណាចនៅក្នុងតំបន់ឡោមព័ទ្ធនេះ និងរំដោះចំណាប់ថ្នូរ ដែលក្រុមហាម៉ាសបានចាប់ខ្លួនក្នុងអំឡុងពេលនៃការសម្លាប់រង្គាលរបស់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា។ 

កាលពីថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីកិច្ចចរចាដោយប្រយោលជាច្រើនសប្តាហ៍ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានអនុម័តកិច្ចព្រមព្រៀងមួយជាមួយក្រុមហាម៉ាស ដោយមានការដោះលែងចំណាប់ថ្នូរ ៥០នាក់ នៅក្នុងតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ១៥០នាក់ដែលជាប់ក្នុងពន្ធនាគារអ៊ីស្រាអែល។ 

អ៊ីស្រាអែល ត្រូវបញ្ឈប់សង្គ្រាមជាបណ្ដោះអាសន្ន ហើយនឹងប្រឈមសម្ពាធខ្លាំងក្នុងការមិនឱ្យបន្តសង្គ្រាមនេះឡើងវិញ។ ទោះជាយ៉ាងណាក្ដី អ៊ីស្រាអែល នៅតែរក្សាគោលបំណងរបស់ខ្លួន ដោយបានប្ដេជ្ញាថា ត្បិតកិច្ចព្រមព្រៀងចំណាប់ថ្នូរត្រូវបានអនុវត្តក៏ដោយ ប៉ុន្តែសង្រ្គាមរបស់អ៊ីស្រាអែល នៅមិនទាន់បញ្ចប់នោះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់យ៉ាងច្បាស់ភ្លាមៗមុនពេលគណៈរដ្ឋមន្ត្រីរបស់លោកបានយល់ព្រមកាលពីព្រឹកថ្ងៃពុធ ចំពោះកិច្ចព្រមព្រៀងនេះថា៖ «យើងកំពុងតែមានសង្គ្រាម ហើយយើងនឹងបន្តសង្គ្រាមទៀត»។

ពាក្យសម្ដីរបស់លោកបង្ហាញពីការខកចិត្តដល់ប្រទេសជាច្រើន ចាប់ពីពិភពអារ៉ាប់ រហូតដល់អឺរ៉ុប ដែលបានជំរុញឱ្យមានបទឈប់បាញ់រយៈពេលខ្លីក្នុងក្តីសង្ឃឹមថាវានឹងនាំទៅការបញ្ឈប់សង្រ្គាមដែលយូរអង្វែងជាងនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm