អង់គ្លេស ៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីគណបក្សអភិរក្សរបស់ខ្លួន ដើម្បីចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយទេសន្តរប្រវេសន៍ ខណៈដែលទិន្នន័យថ្មីដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ចំនួនទេសន្តរប្រវេសន៍ជាក់សែ្តង គឺខ្ពស់ជាងការគិតពីមុន។
ការិយាល័យស្ថិតិជាតិ បានកែសម្រួលការប៉ាន់ប្រមាណរបស់ខ្លួនសម្រាប់ទេសន្តរប្រវេសន៍ជាក់សែ្តងទៅចក្រភពអង់គ្លេស មានន័យថា ចំនួនមនុស្សដែលមកដល់ដកអ្នកដែលចាកចេញ ក្នុងឆ្នាំនេះ ដល់ខែធ្នូឆ្នាំ ២០២២ មាន៧៤៥.000 នាក់។ នោះ គឺជាកំណត់ត្រាថ្មី និងខ្ពស់ជាងការប៉ាន់ប្រមាណពីមុន ៦០៦.000នាក់ ក្នុងរយៈពេលដូចគ្នា។
សម្ពាធក៏ខ្លាំងក្លាពីគណបក្សអភិរក្សនេះ បានជំរុញឲ្យលោកស៊ូណាក់ ធ្វើសកម្មភាពឥឡូវនេះ ខណៈដែលការបោះឆ្នោតសកល នឹងកើតឡើង នៅឆ្នាំក្រោយ។
សេចក្តីថ្លែងការណ៍របស់សមាជិកសភាមួយក្រុម ដែលគេស្គាល់ថាជា «អ្នកអភិរក្សថ្មី» បាននិយាយថា ពាក្យថា «វិជ្ជមាននិយម» ត្រូវបានគេប្រើប្រាស់ច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែនេះពិតជាត្រូវ «ធ្វើ ឬស្លាប់» សម្រាប់គណបក្សរបស់យើង» ។ «យើងម្នាក់ៗ បានសន្យាជាមួយម្ចាស់ឆ្នោត។ យើងមិនជឿថា ការសន្យាបែបនេះ អាចត្រូវបានគេមិនអើពើឡើយ»។

