
លោក Michael Kofman មកពីមជ្ឈមណ្ឌលវិភាគកងទ័ពជើងទឹកអាមេរិក បាននិយាយថា ប្រសិនបើសង្រ្គាម ត្រូវបានបញ្ចប់ ក្រោមលក្ខខណ្ឌស្រដៀងគ្នានឹងស្ថានភាពបច្ចុប្បន្ន វានឹងមិនមែនជាសន្តិភាពទេ ប៉ុន្តែជារយៈពេលនៃការរៀបចំឡើងវិញ មុនពេលមានជម្លោះ បន្តទៀត។
ការសម្រេច បាននូវគោលដៅដំបូងរបស់វិមានក្រឹមឡាំង ជាពិសេសការចាប់យកតំបន់Donbas ឥឡូវនេះគឺមិនអាចសម្រេច បានសម្រាប់រុស្ស៊ី។ ប្រសិនបើអ៊ុយក្រែន និងលោកខាងលិចប្រើប្រាស់ឆ្នាំខាងមុខ ដើម្បីដោះស្រាយបញ្ហាផ្គត់ផ្គង់ និងសម្ភារៈបម្រុង វានឹងផ្តល់ឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននូវអត្ថប្រយោជន៍ផ្នែកយោធា។
លោក Kofman បាននិយាយថា៖ «ការបរាជ័យរបស់រុស្ស៊ី គឺជាប់ពាក់ព័ន្ធនឹងជ័យជម្នះរបស់អ៊ុយក្រែន។
“ប្រទេសរុស្ស៊ីអាចត្រូវចាញ់ ព្រោះគោលដៅនយោបាយតិចតួចបំផុតរបស់ខ្លួន គឺការដណ្តើមយកតំបន់ Donbasនោះ។ វាជាការលំបាកក្នុងការស្រមៃថាតើជាមួយនឹងស្ថានភាពបច្ចុប្បន្ននៃកងកម្លាំងរបស់ខ្លួនអាចសម្រេចបាននូវលទ្ធផលនេះដោយរបៀបណា។ វានឹងមិនអាចសម្រេចបាននូវគោលដៅដែលខ្លួនមាននៅដើមសង្រ្គាមនោះទេ»។
ប្រសិនបើសង្រ្គាម បានបញ្ចប់នៅក្រោមលក្ខខណ្ឌស្រដៀងនឹងស្ថានភាពបច្ចុប្បន្ន ដែលផ្នែកមួយនៃទឹកដីអ៊ុយក្រែន ត្រូវបានកាន់កាប់ វានឹងនាំទៅដល់រយៈពេលនៃការរៀបចំឡើងវិញ ដែលនាំឲ្យសង្រ្គាម បន្តអូសបន្លាយយូរទៅទៀត។