
ផ្ទាំងទឹកកកឈ្មោះ A23a កំពុងបំលាស់ទី ក្រោយជាប់នៅបាទសមុទ្រអស់រយៈពេលជាង ៣០ឆ្នាំ ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ BBCបានឲ្យដឹងនៅថ្ងៃសុក្រនេះ ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ផ្ទាំងទឹកកកនេះ បានដាច់ចេញពីភ្នំទឹកកក Filchner ស្ថិតក្នុងតំបន់អង់តាក់ទិក កាលពីឆ្នាំ ១៩៨៦ ។
BBC បានរាយការណ៍ថា ផ្ទាំងទឹកកក A23a មានផ្ទៃក្រឡា ៤ពាន់គ.មក្រឡា ពោលគឺវាមានទំហំធំជាងទីក្រុងឡុដ្រ៍ដល់ទៅ ២ដង ។
BBCបានរាយការណ៍ទៀតថា ផ្ទាំងទឹកកកនេះ បច្ចុប្បន្នប្រហែលជារំកិលទៅកាន់ដែនសមុទ្រនៅឆ្ងាយពីតំបន់អង់តាក់ទិក ៕